កម្លាំងនគរបាលស្រុកសំរោងទងបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៥នាក់ ៣ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលវល្លិ៍សរ បានឃាត់ខ្លួនជនសង្ស័យ៥នាក់៣ករណីផ្សេងគ្នា។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាករណីទី១ ÷ក្រោយទទួលបានការរាយការណ៍ពីព្រះអង្គ ឌូ វណ្ណឌឿន ព្រះអនុគណស្រុកសំរោងទង កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលវល្លិ៍សរ បានអញ្ជើញមនុស្សចំនួន ៣នាក់ មកធ្វើការសាកសួរ ៖ក្នុងនោះ

១-ឈ្មោះ លី ឃុន  ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

២-ឈ្មោះ ហេង រតន: ភេទប្រុស អាយុ ៤២ឆ្នាំ 

៣-ឈ្មោះ ម៉ាប់ ប៉ោង ភេទប្រុស ៣១ឆ្នាំ ( ម្ចាស់កង់បី )  ទាំង២នាក់ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដើររ៉ៃអង្គាសបច្ច័យ នៅភូមិគោកព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ 

    -ដកហូតវត្ថុតាង ៖ ម៉ូតូកង់បី ១គ្រឿង មេក្រូ ១ អាំភ្លី កន្ធន់ជ័រចំនួន២  ។ឃាត់ខ្លួននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ។ សមត្ថកិច្ចជំនាញបានអោយដឹងទៀតថា,ករណីទីនៅវេលាម៉ោង ៨ និង៣០ នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤  កំលាំងផ្នែកប្រឆាំងគ្រឿងញៀនល្បាតនៅចំណុច ខាងត្បូងភូមិព្រៃតាចាបឃុំ សំបូរ ស្រុក សំរោងទង បានឃាត់មុខសញ្ញារក្សាទុកគ្រឿងញៀន១នាក់ដែលមានឈ្មោះ សុន វិចិត្រ ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

វត្ថុតាងចាប់យករួមមាន÷   -គ្រឿងញៀន ១ កញ្ចប់តូច   -ម៉ូតូ១គ្រឿង-ទូរស័ព្ទដៃ១គ្រឿង។លុះដល់វេលាម៉ោង ១២ និង១០ នាទីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៤ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនដី បានធ្វើការឃាត់ខ្លួនមុខសញ្ញាតាមដីកា១នាក់បន្ថែមទៀតដែលមានឈ្មោះ ចាន់ ធី ហៅ តួ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៤០ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១ របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ  ពីបទ ៖ រក្សាទុក ឬជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រព្រឹត្តនៅចំណុចភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ។

   បច្ចុប្បន្នជនស្ស័យ៥នាក់ទាំង៣ករណីខាងលើនេះជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print