ភ្នំពេញ៖ សំណង់របស់សាលាញូវហ្គេតវ៉េដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៥៦ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បាននិងកំពុងសាងសង់ សំណង់មួយបង្អួតជាមួយបង្គោលភ្លើងយ៉ាងសង្ហាដោយមិនខ្វាយខ្វល់ នឹងច្បាប់អនុញ្ញាតហើយមិនប្រាប់អាជ្ញាធរឲ្យដឹងនោះទេ ។
តាមលោកស្រីចៅសង្កាត់វាលវង់បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទបានឲ្យដឹងថា អាជ្ញាធរថ្នាក់សង្កាត់មិនហ៊ានទៅក្បែរទេ ដោយខាងសាលាមានកូនមន្ត្រីរាជការ និងអ្នកធំៗរៀននៅទីនោះច្រើន ហើយ ការសាងសង់សំណង់នោះ ក៏មិនបានប្រាប់ និងសុំច្បាប់អនុញ្ញាតដែរ ។ លោកស្រី ចៅសង្កាត់បានបន្តទៀតថា កំណាត់ផ្លូវ លេខ១៥៦ ចាប់ពីចន្លោះផ្លូវលេខ២១៥ មកដល់ផ្លូវលេខ២១១ គឺមានជំងឺឆ្លង ហើយ ដែលបានសាងសង់រំលោភយក ចិញ្ចើមផ្លូវ ។
បញ្ហាសំណង់ខាងលើនេះលោក លីម សុភា អភិបាលខណ្ឌ៧មករាបានបញ្ជាឲ្យក្រុមការងារចុះត្រួតពិនិត្យ តាមការចូលរួម របស់ប្រជាពលរដ្ឋ ហើយលោករីករាយទទួលព័ត៌មានគ្រប់ពេលវេលាសម្រាប់អភិវឌ្ឍ ក្នុងមូលដ្ឋាន ៕
ដោយ៖ ហេង នរិន្ទ្រ