សូមអបអរសាទរដោយការស្វាគមន៍ ! ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ផ្ដើមនៅសប្ដាហ៍នេះ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខក្នុង១សប្តាហ៍ទៀតនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេចហើយ គឺជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ។

ដោយឡែកកម្មវិធីហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងបើកការហោះហើរត្រង់ពី ទីក្រុង ញូវដេលី មកសៀមរាប ចាប់ពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយធ្វើការហោះ ហើរ៧ជើងក្នុងមួយសប្តាហ៍។
បើតាមលោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ អាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើក ការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។
សូមបញ្ជាក់ថា ៖ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមក កម្ពុជា ឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។
គិតចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០២៤ កម្ពុជាទទួលអ្នកធ្វើដំណើរតាមផ្លូវ អាកាស ជាង ២ លាននាក់ កើនឡើង ២៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ១លាន ៦សែននាក់។
នៅឆ្នាំ ២០២៣ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិចំនួន ជាង ៥ លាន ១ សែននាក់ កើន ឡើង ១១៥% ធៀប នឹង រយៈ ពេល ១២ខែ ឆ្នាំ២០២២ ក្រោយ វិបត្តិ ជំងឺកូវីដ-១៩ ។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ ផ្សព្វ ផ្សាយ ពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខា ភិបា លនៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរតាមរយៈទេសចរណ៍វប្បធម៌ និងសាសនា។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៏ទេសចរណ៍អង្គរ បានលើកឡើងថា ជនជាតិឥណ្ឌាជាច្រើនចង់ទស្សនាប្រាសាទអង្គរវត្ត កន្លងមិនមិនមានជើងហោះហើរត្រង់ ទើបមិនសូវមានភ្ញៀវ ឥណ្ឌាមកច្រើន។
លោកបញ្ជាក់ថា ៖ ឥណ្ឌាចង់មកមើលប្រាសាទអង្គរវត្ត ដោយសារខ្មែរយើង ទទួល ឥទ្ធិពលពីឥណ្ឌា ដែលឥណ្ឌាមានមោទនភាពឃើញ សាសានា ហិណ្ឌូ នៅស្រុកយើង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print