ភ្នំពេញ÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា អភិបាលរងខណ្ឌដំណាងលោកអភិបាលខណ្ឌ បានដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន។ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅផ្លូវលេខ១៩៨៦ មុខមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
លោក ឆាយ វាសនា អភិបាលរងខណ្ឌ បានបានអោយដឹងថាការដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅពេលនេះគឺដើម្បីរិតបណ្តឹងច្បាប់ចរាចរណ៍និងដម្បីការពារសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់។លោកអភិបាលរងខណ្ឌក៏បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរដោយការទទួលខុសត្រូវ។ ក្នុងការចុះពិនិត្យនោះដែរដោយមានកម្លាំងចូលរួមសរុបមានចំនួន៣២នាក់ ក្នុងនោះមាន៖
-មន្ត្រីសាលាខណ្ឌមានចំនួន ០៦នាក់
-នគរបាលខណ្ឌចំនួន ១៣នាក់
-កងរាជអាវុធហត្ថ ០៧នាក់
-សណ្ដាប់ធ្នាប់ចំនួន ០៦នាក់ ។
លោកអភិបាលរងខណ្ឌបានបន្តអោយដឹងទៀតថា,ជាលទ្ធផលបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨០គ្រឿង និងរថយន្តចំនួន ៣៧គ្រឿង អាវុធ ឆ្លងកាត់គ្មាន៕ដោយ÷ចន្ទ លីហ្សា