គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និងឆែកអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ​ ដឹកនាំដោយលោក ឆាយ វាសនា អភិបាលរងខណ្ឌដំណាងលោកអភិបាលខណ្ឌ បានដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និងឆែកអាវុធជាតិផ្ទុះក្នុងមូលដ្ឋាន។ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅផ្លូវលេខ​១៩៨៦ មុខមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

លោក ឆាយ វាសនា អភិបាលរងខណ្ឌ បានបានអោយដឹងថាការដាក់គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ និងឆែកអាវុធជាតិផ្ទុះ នៅពេលនេះគឺដើម្បីរិតបណ្តឹងច្បាប់ចរាចរណ៍និងដម្បីការពារសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពេលយប់។លោកអភិបាលរងខណ្ឌក៏បានសំណោមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរដោយការទទួលខុសត្រូវ។ ក្នុងការចុះពិនិត្យនោះដែរដោយមានកម្លាំងចូលរួមសរុបមានចំនួន​៣២នាក់​ ក្នុងនោះមាន៖​
-មន្ត្រីសាលាខណ្ឌមានចំនួន​ ០៦នាក់​
-នគរបាលខណ្ឌចំនួន ១៣នាក់
-កងរាជអាវុធហត្ថ ០៧នាក់
-សណ្ដាប់ធ្នាប់ចំនួន ​០៦នាក់​ ។
លោកអភិបាលរងខណ្ឌបានបន្តអោយដឹងទៀតថា,ជាលទ្ធផលបានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨០គ្រឿង​ និងរថយន្តចំនួន ​៣៧គ្រឿង​ អាវុធ ឆ្លងកាត់គ្មាន៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print