ភ្លើងឆេះផ្សារនៅ Chatuchak ប្រទេសថៃ 118 តូបឆេះខ្ទេច សត្វចិញ្ចឹមរាប់ពាន់ក្បាលបានងាប់

ចែករំលែក៖

អគ្គិភ័យដ៏ធំមួយបានឆាបឆេះផ្សារសត្វចិញ្ចឹមក្នុងសង្កាត់ Chatuchak ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកព្រលឹមថ្ងៃទី 11 ខែមិថុនា បណ្តាលឱ្យសត្វចិញ្ចឹមរាប់ពាន់ក្បាលបានងាប់រួមទាំងប្រភេទសត្វកម្រ និងមានតម្លៃខ្ពស់ជាច្រើន។

យោងតាមព័ត៌មានពីថ្នាក់ដឹកនាំខណ្ឌ Chatuchak បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ៤ និង១០នាទីទៀបភ្លឺ នៅផ្សារ Sri Somrat ដែលមានហាងលក់សត្វចិញ្ចឹមចំនួន ១១៨ កន្លែង នៅលើផ្ទៃដី ១៤០០ ម៉ែត្រការ៉េ។
ផ្សារនេះស្ថិតនៅខាងក្រោយផ្សារទំនើប JJ Mall នៅផ្លូវ Kamphaeng Phet 3 ក្នុងទីក្រុងបាងកក ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ក្រុមពន្លត់អគ្គិភ័យមកពីស្ថានីយពន្លត់អគ្គិភ័យក្នុងតំបន់ជាច្រើនបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយចំណាយពេលប្រហែលកន្លះម៉ោងដើម្បីពន្លត់ភ្លើង។
ឈ្មួញបាននិយាយថា ពួកគេបានបាត់បង់សត្វចិញ្ចឹមមួយចំនួនធំ រួមទាំងត្រីលម្អ ឆ្មា ឆ្កែ សត្វស្លាប និងស្វា ក៏ដូចជាប្រភេទសត្វកម្រ និងមានតម្លៃខ្ពស់។
អាជីវករម្នាក់បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមនៅហាងលក់សត្វឆ្កែមួយកន្លែង ដែលម្ចាស់ហាងតែងតែទុកកង្ហារអគ្គិសនីបើកពេញមួយយប់ ដើម្បីធានាបាននូវភាពសុខស្រួលរបស់សត្វឆ្កែ។
អាជីវករម្នាក់នេះជឿថា សត្វពាហនៈរាប់ពាន់ក្បាលបានងាប់ក្នុងភ្លើងឆេះរាលដាលពាសពេញតំបន់ផ្សារ។
យោងតាមការស៊ើបអង្កេតបឋម អគ្គិភ័យបានបំផ្លាញហាងភាគច្រើនចំនួន 118 ។ អគ្គិភ័យនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយមិនមានរបាយការណ៍ពីមនុស្សរងគ្រោះឡើយ។
យោងតាម BBC ទីផ្សារ Sri Somrat ត្រូវបានត្រួតពិនិត្យជាប្រចាំ ហើយជារឿយៗត្រូវបានគេរិះគន់ចំពោះជីវភាពរស់នៅមិនល្អរបស់សត្វចិញ្ចឹម៕ ដោយធីរីណា

...

រូប​ថត​: Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print