ព័ត៌មានបឋម ៖ អគ្គិភ័យ​កំពុង​ឆាបឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅក្បែរផ្ទះប្រជាពលរដ្ឋ​ និងរោងចក្រ​ ជាប់ផ្លូវជាតិលេខ២

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នាវេលាម៉ោង៩​ និង៤៥នាទីព្រឹក​ ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ មានអគ្គិភ័យមួយបានកំពុងឆាបឆេះព្រៃកក់មួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្បែរផ្ទះប្រជាពលរដ្ឋ​ និងរោងចក្រកាត់ដេរ​នៅជាប់ផ្លូវជាតិលេខ២​ ក្នុងសង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ កម្លាំងជំនាញ​ និងអាជ្ញាធរមូលដ្ឋានកំពុងចុះទៅអន្តរាគមន៍ដេីម្បីបាញ់ទឹកពន្លត់​ និងការពារកុំឲ្យរាលដាលដល់ផ្ទះពលរដ្ឋ​ និងរោងចក្រកាត់ដេរផងដែរ​ ។ ព័ត៌មានលម្អិតក្រុមការងារកាសែតនគរវត្ត​ និងនគរដ្រេហ្កន​ និងជម្រាបជូននាពេលក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print