អន្តរជាតិ ៖ ការដួលរលំសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត(ស.ស.ស.ស) ឬសហភាពសូវៀត ត្រូវបានចាប់ផ្តើមឡើងនៅដើមឆ្នាំ 1990។ នេះបើយោងតាមប្រភពអត្ថបទ នៃកាលប្បវត្តិនៃការចាកចេញរបស់រដ្ឋសមាជិកពីសហភាពសូវៀត ; Soviet Union. last years of life. និង
ប្រភពរូបភាព ពី all soviet flags ។
ក្រុមប្រទេសបាល់ទិចដែលបានចូលរួមជាមហាគ្រួសារជាមួយសហភាពសូវៀតចាប់ពីឆ្នាំ1940 មក បានចាប់ផ្តើមចាកចេញវិញតាំងពីដើមឆ្នាំ1990 រួមមាន៖
1- សាធារណរដ្ឋសង្គមនិយមសូវៀតលីទុយអានី <រដ្ឋធានី វីលញូស> ចេញនាថ្ងៃទី11 ខែមិនាឆ្នាំ1990។
2- សាធារណរដ្ឋសង្គមនិយមសូវៀតឡាទ្វី <រដ្ឋធានី រីហ្គា> ចេញនាថ្ងៃទី04 ខែឧសភាឆ្នាំ1990។
3- សាធារណរដ្ឋសង្គមនិយមសូវៀតអេស្តូនី <រដ្ឋធានី តាល់លីន>ចេញនាថ្ងៃទី08 ខែឧសភាឆ្នាំ199០។
ចំណែកក្រុមប្រទេសកូកាស៊ី មានដូចជា៖
4- សាធារណរដ្ឋសង្គមនិយមសូវៀតអាមេនី <រដ្ឋធានី អ៊ឺរេវ៉ាន់>ថ្ងៃទី23 ខែសីហាឆ្នាំ1990។
5- សាធារណរដ្ឋសង្គមនិយមសូវៀតហ្ស៊កហ្ស៊ី <រដ្ឋធានី ត្ប៊ីលីស៊ី>ថ្ងៃទី09 ខែ មេសាឆ្នាំ1991។
6- សាធារណរដ្ឋសង្គមនិយមសូវៀតអាហ្សេបៃហ្ស៉ង់ <រដ្ឋធានី បាគូ>ថ្ងៃទី18 ខែ តុលា ឆ្នាំ1991។
ងាកមកក្រុមប្រទេសស្លាវខាងកើតវិញ៖
7- សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារ៉ុស្សី <រដ្ឋធានី មីនស្គ៍>បានចាកចេញនាថ្ងៃទី03 ខែកក្តដាឆ្នាំ1991។
8- សាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន <រដ្ឋធានី គែវ>បានចាកចេញនាថ្ងៃទី24 ខែសីហាឆ្នាំ1991។
9- សាធារណរដ្ឋសង្គមនិយមសូវៀតម៉ុលដូវី <រដ្ឋធានី គីស្ហីណែវ>បានចាកចេញនាថ្ងៃទី27 ខែសីហាឆ្នាំ1991។
ក្រុមប្រទេសអាស៊ីកណ្តាលមានដូចខាងក្រោម៖
10- សាធារណរដ្ឋសង្គមនិយមសូវៀតគីរហ្គីស្ថាន <រដ្ឋធានី ប៊ីស្គេក>នាថ្ងៃទី31 ខែសីហាឆ្នាំ1991។
11- សាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយស្ប៊ែគីស្ថាន <រដ្ឋធានី តាស្គែន>នាថ្ងៃទី01 ខែកញ្ញា ឆ្នាំ1991។
12- សាធារណរដ្ឋសង្គមនិយមសូវៀតតាហ្ស៊ីគីស្ថាន <រដ្ឋធានី ឌូស្ហាន់បេ>នាថ្ងៃទី09 ខែកញ្ញាឆ្នាំ1991។
13- សាធារណរដ្ឋសង្គមនិយមសូវៀតទួរគ្មែនីស្ថាន <រដ្ឋធានី អាសហ្គាបាត>នាថ្ងៃទី27 ខែកញ្ញាឆ្នាំ1991។
14- សាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ស្ថាន <រដ្ឋធានី អាលម៉ា-អាតា>នាថ្ងៃទី16ខែធ្នូឆ្នាំ1991។
សម្រាប់ សាធារណរដ្ឋសង្គមនិយមសូវៀតរុស្ស៊ី <រដ្ឋធានី ម៉ូស្គូ> វិញបានប្រកាសឯករាជ្យតាំងពី ថ្ងៃទី12ខែ មិថុនា ឆ្នាំ1990 ម្លេះ ។ ប៉ុន្តែដោយសារលក្ខខណ្ឌច្បាប់ នាថ្ងៃ12 ខែធ្នូ ឆ្នាំ1991 ទើបរុស្ស៊ីបានឯករាជ្យពីសូវៀតជាផ្លូវការ គឺបន្ទាប់ពី កិច្ចព្រមព្រៀងប៊ែឡាវេស្គីបានប្រកាស។
នាថ្ងៃទី26 ធ្នូ ឆ្នាំ1991 លោក ហ្គាបាឆូហ្វ បានប្រកាសបញ្ចប់ជីវិតសហភាពសូវៀតជាផ្លូវការ ៕