អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីសុខចំរេីនខូចខាតរថយន្តចំនួនមួយគ្រឿងម៉ូតូចំនួន៤គ្រឿងរួមទាំងសម្ភារៈមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងនិងម៉ូតូ ចំនួន៤គ្រឿងរួមទាំងសម្ភារៈមួយចំនួនត្រូវបានរងការខូចខាតក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីសុខសាន្ត

បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤ ចំណុចក្នុងបុរីសុខចំរេីនក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់កំពុងតែ សំរានលង់លក់ស្រាប់តែឮស្នូសំឡេងផ្ទុះ ចេញពីក្នុងផ្ទះកើតហេតុខាងលើរួចបង្កទៅជាអណ្តាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅពេលនោះដែរពួកគាត់និងនាក់ក្បែខាងនាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គីភ័យបាញ់ទប់ស្កាត់បឋម រួចនាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ភ្លាមៗនោះដែរខាងកម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យ នៃសង្រ្គោះ របស់ស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ រួមសហការជាមួយខាងរថយន្តពន្លត់អគ្គីភ័យ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ បានទទួលដំណឹងខាងលើក៏ចេញរថយន្តពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

...

ក្រោយពីខាងជំនាញបាញ់ពន្លត់ចប់អស់រយះពេលជាង៣ម៉ោងឃើញថា រលត់ទៅវិញជាស្ថាពរ
នៅក្នុងនោះដែរឃើញថា ខូចខាតផ្ទះមួយល្វែងសម្ភារះមួយចំនួន រួមមានម៉ូតូចំនួន៤គ្រឿងនិងរថយន្ត មួយគ្រឿងឆេះអស់ទាំងស្រុងមិនមាននាក់ស្លាប់និងតបួសនោះទេ។ ចំពោះករណីឆេះខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print