ប្រកាសចូលកាន់តំណែង លោក  ម៉ែន​ វិបុល​ ជា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងសមាជិកក្រុមប្រឹក្សាខេត្ត​ អាណត្តិទី៤​នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បះ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញ

ជាអធិបតីក្នុង ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤​ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ លោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងលោកលោកស្រី  រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គស្នងការរង​ អគ្គនាយក​ អគ្គនាយករង​ លេខាធិការរង​ និងប្រធានអនុប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ​ ព្រមទាំងប្រតិភូក្រសួងវប្បធម៌​ និងវិចិត្រសិល្បះ​ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោកប្រធានសាលាដំបូងខេត្ត​ លោកព្រះរាអាជ្ញាអមសាលាដំបូងខេត្ត​ លលោកស្រីសមាជិក​ ក្រុមប្រឹក្សាខេត្ត​ តំណាងកងកម្លាំងទាំង៣​ លោកអភិបាលក្រុង-ស្រុកទាំង៨​ លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត​ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតសរុបប្រមាណ​ ២២០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ លោកស្រី ភឿង​ សកុណា​ បានបញ្ជាក់ថា​ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។

លោកស្រី បណ្ឌិតសភាចារ្យ បានថ្លែងនូវការអបអរសាទរចំពោះ ប្រធាន​ក្រុមប្រឹក្សា​ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តទាំងអស់​ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តស្វាយរៀង ជាមួយគណៈអភិបាលខេត្ត ។

លោកស្រី បណ្ឌិតបន្ថែមទៀតថា​ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយការអប់រំសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ក្នុងការប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែមានជីវភាពប្រសើរឡើងថែមទៀត។​

...

ទន្ទឹមនេះ​ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តស្វាយរៀងត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print