បុរសជនជាតិចិនតៃវ៉ាន់ លោតសម្លាប់ខ្លួន នៅក្នុងបរិវេណកាស៊ីណូម៉ុកបាយ មិនទាន់ដឹងមូលហេតុ នៅ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើល ដល់បុគ្គលិកនិងសន្តិសុខ ខណៈមាន បុរសជនជាតិចិនតៃវ៉ាន់ លោតសម្លាប់ខ្លួន នៅក្នុងបរិវេណកាស៊ីណូម៉ុកបាយ មិនទាន់ដឹងមូលហេតុនៅ ក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅ
វេលាម៉ោង០៣:៣០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណកាស៊ីណូម៉ុកបាយស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថាបុរសខាងលើមានឈ្មោះ ZHANG JUN HONG  ជនជាតិចិនតៃវ៉ាន់ កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅបន្ទប់លេខ១៥១៦ ជាន់ទី៥ តំបន់១ អគារ១ ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។

ប្រភពបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ថា: មានករណីជនជាតិចិនតៃវ៉ាន់ស្លាប់ នៅក្នុងបរិវេណកាស៊ីណូម៉ុកបាយស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត  និងលោកវេជ្ជបណ្ឌិត ទុំ បូរី សមាជិកគណ:កម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ។

លទ្ធផលនៃការពិនិត្យសាកសពនៅលើខ្លួនប្រាណផ្នែកក្បាល៖ផុងលលាដ៍ក្បាលខាងក្រោយ ផ្នែកខាងស្ដាំទំហំ១ស.មX១,៥ស.ម,ហូរឈាមតាមត្រចៀក,បាក់ឆ្អឹងថ្គាមខាងឆ្វេង។
ផ្នែកដងខ្លួន៖បាក់ឆ្អឹងដងកាំបិតខាងឆ្វេង,បាក់ឆ្អឹងជំនីខាងមុខផ្នែកខាងស្ដាំចំនួន២,បាក់ឆ្អឹងជំនីខាងស្ដាំផ្នែកខាងក្រោយ,ស្នាមកោសកកិតសើស្បែកទំហំ០,៥ស.មX២ស.ម។

ផ្អែកតាមចម្លើយរបស់ឈ្មោះតឹង អ៉ីសូ ភេទប្រុស ជនជាតិចិន ដែលជាអ្នកស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះបានឆ្លើយបំភ្លឺជូនសមត្ថកិច្ចថា:បច្ចុប្បន្នខ្លួនស្នាក់នៅបន្ទប់លេខ១៥១៦ ជាន់ទី ៥ អាគារ០១ តំបន់១ ដោយធ្វើការជាបុគ្គលិកផ្នែកអនឡាញ ។លុះដល់វេលាម៉ោងប្រហែល២រំលងអាធ្រាត្រឈានចូលថ្ងៃទី ១២  ខែមិថុនា ឆ្នាំ ២០២៤ ខណៈពេលដែលខ្លួនទាំង៧នាក់ចេញពីធ្វើការត្រឡប់មកបន្ទប់ដេកវិញ ពេលនោះខ្លួននិងអ្នករួមបន្ទប់ជាមួយគ្នានាំគ្នាដេក នៅតែឈ្មោះZHANG JUN HONG ភេទប្រុស មិនទាន់ដេក ឃើញបែបនោះអ្នករួមបន្ទប់បានសួរគាត់ថាថ្មើនេះហើយម៉ិចមិនទាន់ចូលដេកទៀត! ប៉ុន្តែគាត់មិនតបវិញទេ ប្រហែល២ទៅ៣នាទី ក្រោយមកឈ្មោះZHANG JUN HONG បានដើរទៅវ៉េរ៉ង់ដាខាងក្រោយបន្ទប់ស្នាក់នៅឡើងលើបង្កាន់ដៃវ៉េរ៉ង់ដាលោតសម្លាប់ខ្លួនតែម្ដង។

ការសន្និដ្ឋាន៖ ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការឆែកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ការស្ដាប់ចម្លើយសាក្សីបំភ្លឺ និងលោកគ្រូពេទ្យជំនាញយើងអាចសន្និដ្ឋានបាន ស្លាប់ដោយសារការប៉ះទង្គិចផ្នែកក្បាលនិងដងខ្លួនធ្ងន់ធ្ងរ (លោតពីលើទីខ្ពស់)ចំពោះមូលហេតុ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ។

...

បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងមានការឯកភាពពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត សាកសពបានបញ្ជូនតាមរថយន្ដ យកទៅប្រគល់ជូនកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលរក្សាសពវត្តស្ទឹងមានជ័យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print