គណៈប្រតិភូគណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យរដ្ឋចិន ខេត្តយូណាន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូគណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យរដ្ឋចិន ខេត្តយូណាន អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១៣.៣០ នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ គណៈប្រតិភូគណៈអធិការកិច្ចវិន័យ និងត្រួតពិនិត្យរដ្ឋចិន ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Feng Zhili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តចិន លេខាធិការ នៃគណៈអធិការកិច្ចវិន័យ និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងសមាជិក ៥រូបទៀត បានអញ្ជើញមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ១៣.៣០ នាទី ។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ដោយ លោក ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ អ.ប.ព. គណៈប្រតិភូនឹងឆ្ពោះមកកាន់ អ.ប.ព. តែម្តង ដើម្បីជួបពិភាក្សាការងារ ជាមួយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

លទ្ធផលនៃជំនួបរវាងភាគីទាំងពីរ អង្គភាពប្រឆាំងអំពើពុករលួយ នឹងផ្សាយនៅល្ងាចនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print