ប្រធានធិបតី អ៊ុយក្រែន បញ្ចាក់ថា ចិននឹងមិនលក់អាវុធឱ្យរុស្ស៉ីនោះទេ

ចែករំលែក៖

ទីភ្នាក់ងារ សារព័ត៌មាន Reuters បានដកស្រង់សម្តីលោកហ្សេលេនស្គី បញ្ចាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បញ្ជាក់ថា ចិននឹងមិនលក់អាវុធទៅឱ្យរុស្ស៉ីនោះទេ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងមេដឹកនាំនៃប្រទេសទាំង២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអ៉ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា។
និយាយជាភាសាអង់គ្លេសនៅឯសន្និសីទសារព័ត៌មាននោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានកិច្ចសន្ទនាមួយជាមួយមេដឹកនាំចិន។ លោក (លោក ស៊ី
ជីនពីង) បាននិយាយថា លោកនឹងមិនលក់អាវុធណាមួយឱ្យរុស្ស៉ីទេ។ យើងនឹងបានឃើញប្រសិនបើលោកគឺជាមនុស្សគួរឱ្យគោរពមែន នោះលោកនឹងមិនធ្វើបែបនេះឡើយ (លក់អាវុធឱ្យរុស្ស៉ី) ពីព្រោះលោកជាអ្នកប្រាប់រឿងនេះដល់ខ្ញុំដោយផ្ទាល់»។ នៅពេលលោក ហ្សេលេនស្គី និយាយចប់ភ្លាម លោក ចូ បៃដិន ក៏បានកត់សម្គាល់ដែរថា ចិនមិនបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីទេ តែប៉េកាំងកំពុងជួយរុស្ស៉ីតាមរយៈការគាំទ្រដែលអនុញ្ញាតឱ្យរុស្ស៉ីនៅតែ មានសមត្ថភាពផលិតអាវុធ ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។
ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅអ៊ុយក្រែន នឹងត្រូវប្រព្រឹត្តទៅ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ ដោយមិនមានវត្តមានលោក ស៊ី ជីនពីង និងលោក ចូ បៃដិនឡើយ។ លោក ហ្សេលេនស្គី មិនបានបង្ហើបថា តើកិច្ចសន្ទនាជាមួយលោក ស៊ី ជីនពីង បានធ្វើឡើងតាំងតែពីពេលណានោះទេ។ តែកិច្ចសន្ទនាតាមទូរស័ព្ទលើកចុងក្រោយបំផុតដែលត្រូវបានប្រកាស ជាសាធារណៈរវាងមេដឹកនាំទាំង២ គឺធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២៣៕ ដោយ:ធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print