រដ្ឋបាលខេត្តបាត់ដំបងច្រានចោលការចុះផ្សាយរបស់ហ្វេសប៊ុកមួយចំនួន និងថាស្លែពណ៌បៃតងដែលអណ្ដែតលើស្ទឹងសង្កែនោះ មិនមែនជាសារធាតុគីមីអ្វីទេ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ច្រានចោលការបង្ហោះផ្សាយនៅលើគណនីនិងផេកហ្វេសប៊ុកមួយចំនួន ដែលថារោងចក្ររបស់ក្រុមហ៊ុន Phoenix
Industrial Co., Ltd. បានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹងសង្កែ ធ្វើឱ្យខូចគុណភាពទឹក និងប៉ះពាល់ដល់ការ
រស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹង។

ឆ្លើយតបទៅនឹងការបង្ហោះផ្សាយនេះ រដ្ឋបាលខេត្តបានចាត់តាំងអភិបាលរងខេត្តឱ្យដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមចំណុចទីតាំងនីមួយៗនៅក្នុងបរិវេណរោងចក្រ តាមប្រឡាយ និងតាមមាត់ស្ទឹងសង្កែ នៃតំបន់រោងចក្រ ដោយជាលទ្ធផល ពុំឃើញមានស្លាកស្នាមនៃការបញ្ចេញសារធាតុរាវដែលមានជាតិពុលពីរោងចក្រទេ។ មិនតែប៉ុណ្ណោះ ក្រុមការងារក៏បានយកសំណាកទឹកដែលមានស្លែពណ៌បៃតងទាំងនោះ បញ្ជូនទៅមន្ទីរពិសោធន៌នៃក្រសួងបរិស្ថានទៀតផង ដោយបានទទួលលទ្ធផលវិភាគមកថា «សារធាតុដែលមាននៅក្នុងទឹកនោះ មិនមានជាតិពុល ឬជាសារធាតុគីមីអ្វីនោះទេ»។

រដ្ឋបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ទឹកដែលមានស្លែពណ៌បៃតងនេះមិនមានផលប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងនោះទេ ហើយបើតាមមន្ទីរបរិស្ថានខេត្ត «ស្លែពណ៌បៃតងនេះមានវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងទឹកស្ទឹងប្រឡាយ និងមិនមែនជាសារធាតុគីមីអ្វីទេ»។

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង និងសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបូងដូចខាងក្រោម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print