មនុស្ស៧នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ ៧១Cស្ថិតក្នុងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវេលាទាបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នៅលើផ្លូវជាតិលេខ៧១Cត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបណ្ដាលឲ្យមនុស្ស៧នាក់ស្លាប់។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើត ឡើងដោយរថយន្តធុនធំចំនួន២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នា និងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យមានជនរងគ្រោះចំនួន៧នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ សមត្ថកិច្ចបន្តថា មុនពេលកើតហេតុមានរថយន្តដឹកជ័រកៅស៊ូ១គ្រឿង ម៉ាកហ៊ីយុនដាយពណ៌ស បើកបរដោយយុវជនម្នាក់ឈ្មោះឈាង ហ៊ាង អាយុ១៨ ឆ្នាំ ជិះគ្នាចំនួន២នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់កន្លែងកើតហេតុបានបុកគ្នាពេញទំហឹងជាមួយរថយន្តម៉ាកហ៊ីយុនដាយពណ៌ ទឹកប្រាក់១គ្រឿងទៀតបើកបរជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន៦នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នា បណ្តាលឱ្យមានមនុស្សចំនួន៥នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបូសធ្ងន់ចំនួន៣នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរ ពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យមានជនរងគ្រោះចំនួន២នាក់ទៀតបានស្លាប់ ។

...

ក្រោយកើតហេតុ សមត្ថកិច្ចបានស្តួចយករថយន្តទាំង២ គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកសាក សពទាំង៧នាក់បានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print