សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្រដើម្បីរំដោះនិងពង្វាងទឹកជំនន់តាមរយៈគម្រោងធំៗចំនួន៩

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្រដើម្បីរំដោះនិងពង្វាងទឹកជំនន់តាមរយៈគម្រោងធំៗចំនួន៩ រួមមាន៖

១. គម្រោងស្ទឹងតូច: ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោត ចូលទន្លេបាទីមានបណ្តោយ ៥១គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

២. គម្រោងស្ទឹងក្រោមបាទី: ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី មានបណ្តោយប្រមាណ ៧គីឡូម៉ែត្រ និងមុខកាត់ទទឹង១០០ម៉ែត្រ។

៣. ប្រព័ន្ធប្រឡាយជើងឯក: មានប្រឡាយ៥ខ្សែ (ប្រឡាយមេ៣ខ្សែ និងប្រឡាយតភ្ជាប់២ខ្សែ) និងស្ថានីយបូមទឹក២កន្លែង ដែលមានមុខងាររំដោះទឹកផ្នែកខាងលិច-ត្បូងរាជធានីភ្នំពេញ (ភូមិសាស្ត្រខណ្ឌកំបូលខ្លះ ខណ្ឌដង្កោ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។

៤. ប្រឡាយ៩៦: គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើនៃព្រលានយន្តហោះថ្មី នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស ពីប្រឡាយ៦២ និងពីតំបន់ x1 វាងព្រលានចូលទៅដល់ព្រែកគង់ និងចូលទៅបឹងជើងលង តំបន់ក្រាំងយ៉ូវ មានបណ្តោយសរុប ១៤គីឡូម៉ែត្រ និងមុខកាត់ទទឹង ៨០ម៉ែត្រ។

៥. ព្រែកគង់: គម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មី នាំទឹកចេញពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម មានបណ្តោយសរុប ២០គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

៦. ព្រែកពាមសត្ថា: គម្រោងនេះ មានព្រែកពាមសត្ថា និងប្រឡាយបឹងតាមោក២ខ្សែ មានមុខងារនាំទឹកចេញពីបឹងតាមោក ចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឮ មានបណ្តោយសរុប ១៨,៧គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ។

៧. ប្រឡាយរលាំងជ្រៃ-ស្លាគូ: គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោត កាត់បន្ថយការជន់លិចរាជធានីភ្នំពេញ និងនៅតាមផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។

៨. ប្រឡាយ៥៩ និង៩០: គម្រោងនេះ មានមុខងាររំដោះទឹកផ្នែកខាងលើនៃព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ មានបណ្តោយសរុប ១៨.៨គីឡូម៉ែត្រ និងមុខកាត់ទទឹង ៣២ម៉ែត្រ ទៅ៤០ម៉ែត្រ។

៩. អូរខ្សាច់: ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោត កាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របតាមប្រឡាយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print