ប្រទះឃើញសាកសពភ្នាក់ងារសារព័ត៌មានCPN News ជិះម៉ូតូធ្លាក់ផ្លូវជាតិលេខ៧៦នៅជិតភ្នំបាយឆៅ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្មករកាត់ស្មៅបានប្រទះឃេីញសាកសពបុរសម្នាក់មានសភាពស្អុយរលួយនៅក្នុងប្រឡាយតាមចិញ្ចេីមផ្លូវជាតិលេខ៧៦ ចំណុចបច្ឆាដុតសពអ្នកជម្ងឺកូវីតជិតភ្នំបាយឆៅ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ។

សាពសពបុរសដែលស្លាប់មានឈ្មោះស្រ៊ុន រ៉ាវ៉ាន់ ជាភ្នាក់ងារសារព័ត៌មាន CPN News ។

តាមសន្និដ្ឋានរបស់នគរបាលជំនាញ សាកសពស្លាប់ដោយសារជិះម៉ូតូធ្លាក់ផ្លូវ ដោយសារទីតាំងមានសភាពកោងខ្លាំង។

...

តាមសាច់ញាតិឲ្យដឹងថា ជនរងគ្រោះ បានចេញពីផ្ទះនៅឃុំដាក់ដាំស្រុកអូររាំងដោយប្រាប់ប្រពន្ធថា ទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី១ ខែមិថុនា មកម្ល៉េះហើយបាត់ដំណឹងតែម្តងទើបរកឃើញនៅពេលនេះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print