ក្លិបអ្នកកាសែតកម្ពុជា​ បន្តបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន​ ស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែក រំលែកព័ត៌មានឥណទាននៅកម្ពុជា» (CBC)

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបន្តបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែក រំលែកព័ត៌មានឥណទាននៅកម្ពុជា» (CBC) ដែលនឹងប្រព្រឹត្តទៅនៅវេលា ១រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅជាន់ទី៩ អគារវឌ្ឍនៈ មហាវិថីព្រះមុនីវង្ស​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយ ក្រុម ហ៊ុន ក្រេឌីត ហ្សូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក.អ.ក វគ្គបណ្តុះបណ្តាលប្រធានបទខាងលើ​នេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែង យល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ន នេះក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់ លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែក ព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌ សមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យ ឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។

ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌ មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វី ទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

...

សូមបញ្ជាក់ផងដែរថា អ្នករៀបចំវគ្គបណ្តុះបណ្តាលនឹងផ្តល់អាហារដល់សិក្ខាកាមនៅទី តាំងសិក្សាផ្ទាល់តែម្តង ហើយនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាម នឹងទទួលបានវិញ្ញា បនបត្របញ្ជាក់អំពីការចូលរួមវគ្គបណ្តុះបណ្តាល។​ ក.អ.ក សង្ឃឹមថា លោកនឹងចាប់អារម្មណ៍វគ្គបណ្តុះបណ្តាលខាងលើនេះ ហើយនឹងចូល រួមជាក់ជាពុំខាន៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print