ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបន្តបេីកវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែក រំលែកព័ត៌មានឥណទាននៅកម្ពុជា» (CBC) ដែលនឹងប្រព្រឹត្តទៅនៅវេលា ១រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅជាន់ទី៩ អគារវឌ្ឍនៈ មហាវិថីព្រះមុនីវង្ស ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយ ក្រុម ហ៊ុន ក្រេឌីត ហ្សូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក.អ.ក វគ្គបណ្តុះបណ្តាលប្រធានបទខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន សំខាន់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចបានស្វែង យល់អំពីតួនាទី និងប្រតិបត្តិការរបស់ការិយាល័យឥណទាន ជាពិសេសការរួមចំណែករបស់ស្ថាប័ន នេះក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងច្បាស់ លាស់ទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែក ព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌ សមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យ ឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតី។
ក.អ.ក ចាត់ទុកវគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌ មានផ្នែកសេដ្ឋកិច្ច ដោយពួកគេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍវិស័យធនាគារ ហិរញ្ញវត្ថុ សំខាន់វាក្យស័ព្ទដែលត្រូវប្រើក្នុងវិស័យនេះ ហើយដែលសំខាន់ជាងនេះទៀតនោះ គឺអ្វី ទៅជា CBC? រួមទាំងការយល់ដឹងអំពីដំណើរការទីផ្សារឥណទាន ដែលត្រឹមត្រូវមានតម្លាភាព ហើយអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា អ្នករៀបចំវគ្គបណ្តុះបណ្តាលនឹងផ្តល់អាហារដល់សិក្ខាកាមនៅទី តាំងសិក្សាផ្ទាល់តែម្តង ហើយនៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាម នឹងទទួលបានវិញ្ញា បនបត្របញ្ជាក់អំពីការចូលរួមវគ្គបណ្តុះបណ្តាល។ ក.អ.ក សង្ឃឹមថា លោកនឹងចាប់អារម្មណ៍វគ្គបណ្តុះបណ្តាលខាងលើនេះ ហើយនឹងចូល រួមជាក់ជាពុំខាន៕ដោយ៖តារា