កម្លាំងនាយកដ្ឋាននគរបាលព្រហទណ្ឌ ដឹកនាំបង្ក្រាបករណីកាប់ប្លន់ម៉ូតូ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៥:៣៨នាទីព្រឹក នៅចំណុចសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖

*ទី១៖ឈ្មោះ តូច សង់ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

*ទី២៖ឈ្មោះ ហេង បញ្ញារាជ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំក្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រហូតដល់វេលាម៉ោង០៦៖២៤នាទី នៅចំណុចសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនបក្ខពួកចំនួន០៣នាក់ រួមមាន៖

*ទី១៖ឈ្មោះ សុខ មករា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

*ទី២៖ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

*ទី៣៖ឈ្មោះ ហេង ផានិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារដកហូតរួមមាន៖

*ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1N-5661 (ម៉ូតូរបស់ជនរងគ្រោះ)

*ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KI-5697 (ម៉ូតូរបស់ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋ)

*ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GH-4341 (ម៉ូតូរបស់ជនសង្ស័យឈ្មោះ តូច សង់ហេង)។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណជា២២យប់ឈ្មោះ ស៊ឹម លក្ខ័ណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ និងប្តីឈ្មោះ ជួន សុវណ្ណរាជ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង់ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាC125 សេរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1N-5661 ជិះឌុបគ្នាចេញពីកន្លែងធ្វើការនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លុះធ្វើដំណើរមកដល់ចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម វេលាម៉ោង២៤៖១៥នាទី ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ទាំង២គ្រឿង បានជិះមកគៀកម៉ូតូរបស់ខ្លួនហើយធ្វើសកម្មភាពធាក់ម៉ូតូផ្តួល ហេីយយកកាំបិតផ្គាក់ និងដាវ កាប់ប្លន់យកម៉ូតូទៅបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print