សមត្ថកិច្ច​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៤១៨គ្រឿងទៀត​ ក្នុងរយៈពេល​មួយថ្ងៃ​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ បន្តរកឃើញយានយន្តល្មើសចំនួន ៤១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៦៥គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៣២២គ្រឿង និងម៉ូតូ ៣២៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៨គ្រឿង, រថយន្តធំ ៨គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ២១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ជាមួយគ្នានេះ​ របាយការណ៍ក៏បានបង្ហាញពីលទ្ធផលរយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១-១៤ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៩១៤គ្រឿង, រថយន្តធំ ១៤៩គ្រឿង, រថយន្តតូច ២,២១១គ្រឿង, ម៉ូតូ ៣,៥៥៤គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,២១០គ្រឿង, រថយន្តធំ ៦៥គ្រឿង, រថយន្តតូច ១,៥០៤គ្រឿង និងម៉ូតូ ២,៦៤១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print