ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។
ការបង្ហោះផ្សាយពាក់ព័ន្ធនឹងករណីខាងលើគឺជារឿងមិនពិតនោះទេ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយព័ត៌មានក្លែងក្លាយទាំងនេះទៀត។
អ្នកប្រើប្រាស់គណនី ABA កុំយល់ច្រឡំតាមការបំប៉ោងព័ត៌មានទាំងនេះ មានន័យថា ៖ ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត ៕
ប្រភព៖ លេខាធិការរដ្ឋាន គ.ស.ព.ស.
...