ក្រុមជនពាល បំផ្លាញបញ្ចីឈ្មោះបោះឆ្នោតនៅថៃ

ចែករំលែក៖

ប៉ូលិសថៃបានឲ្យដឹងថា ក្រុមជនពាល គឺសត្វស្វាប្រមាណ ១០០ក្បាលបានចូលទៅកន្លែងបោះឆ្នោតហើយបំផ្លាញឯកសាបញ្ចីឈ្មោះអ្នកចូលរួមបោះឆ្នោតស្ទើតែទាំងអស់។

...

លោក Banchob Uthayo មន្ត្រីប៉ូលិនៅក្នុងតំបន់ Tambon Yanyao ដឹកនាំគណប្រតិភូទៅកាន់កន្លែងបោះឆ្នោតនៅក្នុងវត្តនៅតំបន់ Tambon Yanyao ខេត្ត Phichit ។ ក្រោយមកគេបានរកឃើញថា បញ្ចីឈ្មោះ៥ទំព័រក្នុងចំណោម ១៥ទំព័រត្រូវបានសត្វស្វាបំផ្លាញ ។ ចំណែកសេចក្តីប្រកាសស្តីពីការណែនាំក៏រងការបំផ្លាញស្ទើតែទាំងស្រុក។

សាក្សីនៅកន្លែងកើតហេតុបាននិយាយទៅកាន់ប៉ូលិសថា  ការដែលឯកសាខាងលើរងការបំផ្លាញដោយក្រុមសត្វស្វាប្រមាណ ១០០ក្បាល ដែលរស់នៅលើដើមឈឺនៅក្នុងវត្ត។ ប៉ូលិសបានធ្វើការបណ្តេញសត្វស្វាទាំងនោះចេញពីកន្លែងបោះឆ្នោត ។ ហើយប៉ូលិសបានផ្លាស់ប្តូរបញ្ចីឈ្មោះ និងការពារយ៉ាងតឹងតែងជៀសវាយការវាយប្រហារដូចខាងលើ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print