លោកស្រី ហ៊ីលឡារី គ្លីនតុន ក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការក្រោយមហាសន្និបាតបក្ស

ចែករំលែក៖

លោកស្រី ហ៊ីលឡារី គ្លីនតុន បានក្លាយជាបេក្ខភាពប្រធានាធិបតីស្រីតំបូងគេបង្អស់ត្រូវបានជ្រើសរើសដំណាងឲ្យគណបក្សប្រជាធិបតេយ្យដើម្បីចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិកនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ។

...

មហាសន្និបាតបក្សប្រជាធិបតេយ្យ DNC ធ្វើឡើងនៅទីក្រុងភីឡាឌែលភីយ៉ា រដ្ឋ Pennsylvania កាលពីថ្ងៃទី២៦ ខែកក្កដា ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសដំណាងរបស់បក្សចូលរួមប្រគួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

តំណាងសមាជិកបក្សនៅក្នុងរដ្ឋ South Dakota បានបោះឆ្នោតឲ្យលោកស្រីគ្លីនតុន ១៥សម្លេងជួយឲ្យលោកស្រីទទួលបានសម្លេងលើសពី ២.៣៨៣សម្លេងដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតី។ នៅក្នុងការបោះឆ្នោតនោះលោកស្រីទទួលបានរហូតដល់ទៅ ២.៨៤២សម្លេងគឺលើសពីកម្រិតអបបរិមាណរហូតដល់ទៅជាង ៥០០សម្លេងគាំទ្រ។

ចំណែកគូរប្រជែងរបស់លោកស្រីគឺសមាជិកព្រឹទ្ធភារដ្ឋ Vermont លោក Bernie Sanders ទទួលបានសម្លេងគាំទ្រតែ ១.៨៦៥ប៉ុណ្ណោះ។ ជាមួយនិងលទ្ធផលទាំងនោះលោកស្រីបានក្លាយទៅជាបេក្ខភាពប្រធានាធិបតីជាផ្លូវការហើយជាស្ត្រីដំបូងគេបង្អស់របស់បក្សចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតី។

លោកស្រីទទួលបានការតែងតាំងពីបក្សនៅយប់ថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃចុងក្រោយនៃមហាសន្និបាតបក្ស។ ក្រោយមកលោកស្រីនឹងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតប្រគួតប្រជែងជាមួយបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋមហាសេដ្ឋីលោកដូណាល់ ត្រាំ ។

នៅក្នុងមហាសន្និបាតលោកស្រីទទួលបានការគាំទ្រខ្ពស់ពីសមាជិកបក្សដោយសារតែលោកស្រីមានបុគ្គលដែលមានឥទ្ធិពលជាច្រើនគាំទ្រក្នុងនោះមានប្រធានាធិបតីអូបាម៉ា អតីតប្រធានាធិបតីប៊ីលគ្លីលតុន ជាស្វាមី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងបក្សបានគាំទ្រ។

កន្លងមកភរិយារបស់ប្រធានាធិបតីអូបាម៉ា ក៏បានប្រកាសផ្តល់ទំនុកចិត្តទៅលើលោកស្រីហ៊ីលឡារីគ្លីនតុនក្នុងការដឹកនាំអាមេរិកនាពេលអនាគត់។ ចំណែកស្វាមីក៏បានថ្លែងសន្តរកថា អបអរសាទ គាំទ្រ ដល់ភរិយារបស់ខ្លួនក្លាយជាប្រធានាធិបតីអាមេរិក។

នៅពេលនេះលោកស្រីហ៊ីឡារីគ្លីនតុន មានប្រៀបទៅលើបេក្ខភាពប្រធានាធិតីដូណាល់ត្រាំ ដោយសារតែលោកស្រីមានអតីតប្រធានាធិបតីក៏ដូចជាប្រធានាធិបតីបច្ចុប្បន្នលោកអូបាម៉ាគាំទ្រ។

ចំណែកលោកត្រាំ វិញអតីតប្រធានាធិបតីដូចជា W.bush មិនបានទៅចូលរួមមហាសន្និបាតបក្ស និងមិនគាំទ្រដល់បេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំង នោះឡើយ ដោយសារតែគោលនយោបាយរបស់លោកត្រាំផ្ទុះពីអ្វីដែលបក្សចង់បាន៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

1 (9)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print