ភ្នំពេញ៖ ប្រុសម្នាក់បានអះអាងថា នារីម្នាក់ជាប្រពន្ធរបស់ខ្លួនថាដើរលេងចោលផ្ទះបាត់ៗ មិនសូវនៅផ្ទះទេ ហើយថែមទាំងមានប្រុសថ្មីទៀតក៏កើតការវាយតប់គ្នាផ្អើលទាំងយប់កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៦ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត២គ្រឿងបើកដេញកៀរគ្នារហូតដល់ចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីក៏ឈប់ ហើយចុះមកប្រតាយប្រតប់គ្នាការផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍បានភ្លាមៗផងដែល។ក្រោយពីសមត្ថកិច្ច ក៏បានធ្វើការអន្តរាគមន៍ហើយនោះក៏បានធ្វើការសាកសួរស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថាបុរសជាប្តីថា មិនចេះរកស៊ីអីតែ គឺដេកចាំតែចាយលុយរបស់នាងទើបនាងអស់ចិត្តដាក់ពាក្យប្តឹងសុំលែងលះតែមង្ត តែប្ដីមិនព្រមលែងទេ ចេះតែតាមរករឿងនាងរហូត ។
ក្រោយពីសមត្ថកិច្ច ក៏បានធ្វើការសាកសួរប្រពន្ធហើយនោះក៏បានសាកសួរបុរសជាប្តីវិញមង្ដបុរសជាប្តីបានអះអាងថា ប្រពន្ធរបស់ខ្លួនបានរៀបការស្របច្បាប់ជាច្រើនឆ្នាំមកហើយ ទើបតែ២ខែចុងក្រោយនេះប្រពន្ធរបស់គាត់បានចុះចោលផ្ទះបាត់ៗ នៅសូវនៅផ្ទះទេ ធ្វើឲ្យរូបគាត់មានការសង្ស័យ ក៏តាមដានមើល ទើបដឹងថា ប្រពន្ធរបស់លោកលួចមានប្រុសថ្មីទៀតហើយ ។ក្រោយពេល សមត្ថកិច្ចមូលដ្ឋានសាកសួរប្តីប្រពន្ធរួចហើយក៏បានធ្វើការសម្របសម្រួលភាគីទាំងសងខាងឲ្យត្រឡប់ទៅផ្ទះវិញ និងកុំឲ្យរករឿងគ្នាទៀត ៕
ដោយ៖ ស រស្មី