ភ្នំពេញ៖ ទីតាំងអ៊ីនធើណេតភ្នាល់បាល់សីុសងក្នុងមូលដ្ឋានខណ្ឌដូនពេញ មិនតិចជាង៤០កន្លែងនោះទេ ជាពិសេសនោះគឺអ៊ីនធើណេត២៤ យីហោ ផ្ទះខៀវ3333 ដែលស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ បើទោះជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅតែជាការយកចិត្តទុកដាក់ជំរុញពីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ
...
ប៉ុន្តែការបង្ក្រាបបទល្មើស បនល្បែងស៊ីសង ដើម្បីសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅ
ក្នុងមូលដ្ឋានខណ្ឌដូនពេញនៅមានកម្រិត ខណៈអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានភាពធូរលុងដោយអនុញ្ញាតឲ្យទីតាំងបនល្បែងអឺុ
នធើណេត២៤ ជាច្រើនកំពុងដំណើ
រការយ៉ាងអនាធិបតេយ្យ និងបង្កើតក្តីព្រួយបារម្ភលើសន្តិ
សុខ សុវត្ថិភាពពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ ។
ជាក់ស្តែងនៅក្នុងខណ្ឌដូនពេញ ពោរពេញទៅដោយកន្លែងភ្នាល់បាល់ និងកត់កន្ទុយលេខឆ្នោត ជាកន្លែងតាមអ៊ីនធើណេតយីហោ ណេត២៤ម៉ោង ដែលមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ បើទោះបីជាលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ តែងតែចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីស្ទើរតែអស់ក៏ដោយ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្តិភាពសន្តិសុខនោះគឺទីតាំងអ៊ីនធើណេតយីហោ ណេត២៤ម៉ោង ដែលលាក់លួចភ្នាល់បាល់ទាំងអស់នោះនៅតែបើកលេងយ៉ាងអនាធិបតេយ្យ ។
បើយោងតាមប្រភពពីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនខ្លះដែលមិនសប្បាយចិត្តចំពោះការបើកបនល្បែងសីុសងនេះ ក៏បានបង្ហើបថា យីហោអ៊ីនធើណេត២៤ម៉ោងទាំងអស់នោះមិនក្រោយជាង៥០កន្លែងនោះទេក្នុងខណ្ឌដូនពេញ ដូចជាតាមបណ្តោយផ្លូវលេខ៧០ ក្បែរស្តាតចាស់ សង្កាត់ស្រះចក ចំនួន៣កន្លែង, សង្កាត់ផ្សារថ្មីទី១ ផ្លូវលេខ១១៨ មាន១កន្លែង, សង្កាត់ផ្សារចាស់ ចំនួន៣កន្លែង តាមផ្លូវលេខ១៩-១១៨, សង្កាត់ផ្សារថ្មីទី២ ចំនួន៥កន្លែង តាមផ្លូវកម្ពុជាក្រោម, សង្កាត់ផ្សារថ្មីទី៣ ចំនួន៧កន្លែង, សង្កាត់ផ្សារកណ្ដាលទី១ ចំនួន៤កន្លែង, សង្កាត់បឹងរាំង ១កន្លែង, សង្កាត់ជ័យជំនះ ចំនួន២កន្លែង, សង្កាត់ចតុមុខ ចំនួន២កន្លែង, សង្កាត់ផ្សារកណ្ដាលទី២ ចំនួន៤កន្លែង ហើយជាពិសេសនោះអឺុនធើណេត២៤ យីហោ ផ្ទះខៀវ3333 ដែលមានអ្នកឈរឈ្មោះ ណុប រស្មី ភេទស្រី ជាអ្នកចេញមុខរត់ការផងជាមួយនិងអាជ្ញាធរពីថ្នាក់លើដល់ថ្នាក់ក្រោមផងដែរ ដោយសារតែម្ចាស់ទីតាំងអាចនឹងមានភាពស្និទ្ធស្នាល ឬផ្តល់ប្រយោជន៍ណាមួយសម្រាប់អាជ្ញាធរ និងសមត្ថកិច្ច ទើបគេហ៊ានបើកល្បែងស៊ីសងដោយមិនញញើតសមត្ថកិច្ច បែបនេះ ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ តែងតែលើកពីវិធានការបង្ក្រាប និងមិនអនុញ្ញាតឲ្យមានបនល្បែងស៊ីសង ពិសេសអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីក៏ទីតាំងបនល្បែងអឺុនធើណេត២៤ យីហោ ផ្ទះខៀវ3333 មានដ៏សម្បូរបែបនៅក្នុងខណ្ឌមួយនេះ ដ៏លើលលប់ម្ល៉េះ? ។
គួរបញ្ជាក់ផងដែរថាកន្លងមក លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្លាប់បានឲ្យដឹងថា នៅក្នុងពិធីវាយកំទ្ទេចទូរហ្គេមបាញ់ត្រីនិងហ្គេមបៀ ដែលលោកចុះបង្រ្កាបផ្ទាល់ស្ទើរតែអស់នោះ លោកតែងតែឲ្យមន្ត្រីចុះទៅពិនិត្យ ទីតាំងអ៊ីនធើណេតយីហោ២៤ទាំងអស់ ធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ហើយទីតាំងទាំងនោះពិតជាលួចលាក់ភ្នាល់បាល់មែននោះ លោកនិងសុំគោលការណ៍ពីថ្នាក់លើចុះបង្រ្កាបទីតាំងហ្គេមអឺុនធើណេតទាំងនោះបន្តទៀត ដូចដែលលោកចុះបង្រ្កាបហ្គេមបាញ់ត្រីចឹង ហើយលោកបានប្តេជ្ញាថានឹងមិនឲ្យមានល្បែងសីុងក្នុងមូលដ្ឋានខណ្ឌដូនពេញទៀតឡើយ ប៉ុន្តែជាលទ្ធផល ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងវិធានការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ហាក់ដូចខ្វះការទទួលខុសត្រូវ អាចដាក់ភាពសង្ស័យថា មានកត្តាយោគយល់ពីលោកអភិបាលខណ្ឌ ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញារគួរមានវិធានការលុបបំបាត់ចំពោះបនល្បែងស៊ីសងទាំងនេះ ខណៈជាប្រភពនៃបទល្មើស លួចឆក់ប្លន់ កាប់សម្លាប់ ក្នុងនោះទីតាំងនៃអ៊ីនធើណេតផងដែរ គឺជាកន្លែងប្រើប្រាស់ជួញដូរគ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងទីតាំងទាំងនោះ បង្កឲ្យប៉ះពាល់ដល់សង្គមយ៉ាងធ្ងន់បំផុត និងចង់ឲ្យលោកអភិបាលបង្រ្កាបទីតាំងអឺុនធើណេតទាំងអស់នោះដូចលោកចុះបង្រ្កាបហ្គេមបាញ់ត្រីចឹងដែរ ៕
ដោយ៖ ស ដារ៉ា
...