គ្រូបង្រៀនភាសាចិន ទួនហ្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបៀតបៀនកេរ្តិ៍ខ្មាស់សិស្សស្រី

ចែករំលែក៖

ភ្នំពេញ៖ បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វាម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបន្ទាប់ពីមានបណ្ដឹងរបស់អាណាព្យាបាលសិស្សស្រីពីបទ បៀតបៀនកេរ្តិ៍ខ្មាស់សិស្សស្រីរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

...

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាភាសាចិន ទួនហ្វា ផ្លូវលេខ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន។ ជនសង្ស័យជាគ្រូបង្រៀនភាសាចិនទួនហ្វានេះត្រូវបាននាំខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការសាកសួរតាមនីតិវិធី។

គួររំលឹកផងដែរថា កន្លងទៅសាលាទួនហ្វានេះធ្លាប់មានអាណាព្យាបាលសិស្សស្រីទូរស័ព្ទមកកាន់ការិយាល័យមជ្ឈមណ្ឌលព័ត៌មានបញ្ជាក់ថា គ្រូបង្រៀនខ្លះបានបង្ខំចាប់យកទូរស័ព្ទពីសិស្សស្រីៗ និងលូកយកពីហោប៉ៅ ឬនៅជាប់នឹងខ្លួន ធ្វើឲ្យប៉ះពាល់ទៅនឹងសេចក្ដីថ្លៃថ្នូរកេរ្តិ៍សិស្សស្រីៗផងដែរ៕

620e844f-864e-4329-a7da-05fe245e7644

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print