ជាងបាញ់ថ្នាំផ្ទះម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់មុននឹងបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ជាងបាញ់ថ្នាំផ្ទះម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់មុននិបញ្ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ ក្រោយពីរូបគាត់បានឡើងទៅបាញ់ថ្នាំផ្ទះល្វែងទើបសង់ថ្មី ។

...

ករណីឆក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចការដ្ឋានផ្ទះល្វែងសង់ថ្មី ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសដែលស្លាប់មានឈ្មោះ ឈុម ពេញ ហៅផល អាយុ២៥ឆ្នាំមុខរបរជាងបាញ់ថ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិអូម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ សាត សេត អាយុ៣៦ឆ្នាំ មុខរបរជាមេការ ស្នាក់នៅភូមិជម្ភូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា នៅមុនកើតហេតុជនរងគ្រោះបានឡើងទៅជាន់ទី២ក្នុងការដ្ឋានខាងលើ ដោយឡើងបាញ់ថ្នាំនៅស៊ុមឥដ្ឋខ្យល់ដោយដៃម្ខាងកាន់ក្បាលបាញ់ថ្នាំ និងដៃម្ខាងទៀតបាន់រ៉ូឡូខ្សែរភ្លើងហើយទំនងឆ្លងចរន្តរ៉ូឡូហើយទើបបណ្តាលឲ្យឆក់នោះភ្លាមៗ។ ក្រោយមកក្រុមការងារបានដឹកតាមរថយន្តយកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល់បានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតហេតុហើយសន្និដ្ឋានថាបុរសខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពឲ្យទៅសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

IMG-20160727-WA0157

IMG-20160727-WA0156

IMG-20160727-WA0152

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print