ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូូបពីស្ត្រីម្នាក់បានសម្រេចហើយតែរត់មិនរួច។
...
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងមុខហ្គ្រេនភ្នំពេញ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ ហើយបានបើកម៉ូតូរត់មកដល់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
ជនសង្ស័យឈ្មោះ សើរ គិរី អាយុ៣០ឆ្នាំមុខរបរមិនពិត ស្នាក់នៅសង្កាត់ច្រាំចំរះ២ ខណ្ឌឫស្សីកែវ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ កាំង សេងសុគន្ធី អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៣៦អឺ៤ ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមសម្ដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុនាងបានជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BW-4031 ចេញពីផ្ទះគោលបំណង់ភូមិអន្ងង់ក្ងានដោយជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomer X ពណ៌ខ្មៅ-ទឹកប្រាក់ មិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយជំហៀងដែលគាត់ដាក់នៅរៀនកណ្តាលម៉ូតូរបស់នាងបានសម្រេចហើយបានបើកកេចខ្លួនទៅលិចបាត់ស្រមោល។ ក្នុងករណីនេះបណ្តាលឲ្យនាងដួលម៉ូតូរងរបួសរលាត់ដៃរលាត់ជើងបន្តិចបន្តួច។
ក្រោយធ្វើសកម្មភាពជនសង្ស័យបានជិះទៅជួបកម្លាំងសមត្ថកិច្ចល្បាតឃើញក៏ដេញឃាត់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបើកម៉ូតូគេចបាត់ ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ តុង សីហា
...