ធាក់ប្លន់យកម៉ូតូកាលជាង៥ខែមុន លូវត្រូវនគរបាលចាប់ឃាត់ខ្លួនបានហើយ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ដែលធ្វើ សកម្មភាព​ ធាក់ប្លន់យកម៉ូតូពីពលរដ្ឋជាអ្នកលក់បន្លែម្នាក់ ខណៈកំពុងជិះតាមដងផ្លូវជាតិលេខ២១បេ កាលពីថ្ងៃទី១១ ខែមករា  ឆ្នាំ២០២៤ វេលាម៉ោង ០២ និង ៣៥នាទី(ទៀបភ្លឺ) ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ស្រុកស្អាង ខេត្តកណ្តាល  ឥលូវត្រូវបាននគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី។

      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន វិត ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ចំណែកជនសង្ស័យ០៨នាក់ ចាប់ខ្លួនបាន៤នាក់ ១.ឈ្មោះ សឿន វុត្ថា ហៅតៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ,២.ឈ្មោះ អុល សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទី់ំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ៣.ឈ្មោះ ផេង រស្មី អាយុ១៧ឆ្នាំ ភេទប្រុស  មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ  ខេត្តកណ្ដាល ,៤.ឈ្មោះលី ដារិន អាយុ១៨ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងជនសង្ស័យ៤នាក់ទៀត គេចខ្លួន។ សម្ភារៈបាត់បង ម៉ូតូចំនួន០១គ្រឿងម៉ាកHonda Dreamពណ៌ខ្មៅសេរីឆ្នាំ2022ផ្លាកលេខកណ្តាល1AQ.5134។

     បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print