ឃាត់ខ្លួន​ក្មេងទំនើង​ ៣នាក់​ ដែលចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងតំបន់​ទេសចរណ៍​ធម្មជាតិ​ ឧទ្យានជាតិ​ ព្រះសុរាម្រិត​ កុសុមៈ​គីរីរម្យ​

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅរសៀលថ្ងៃទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្មេងទំនើង​ ដែលចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងតំបន់​ទេសចរណ៍​ធម្មជាតិ​ ឧទ្យានជាតិ​ ព្រះសុរាម្រិត​ កុសុមៈ​គីរីរម្យ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បានកម្លាំងសមត្ថកិច្ច​នគរបាល​ស្រុក​ ឃាត់​ខ្លួនចំនួន​ ០៣នាក់​ និងម៉ូតូ​០៣គ្រឿង​។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ដោយ​អនុវត្ត​តាមប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ ប្រមុខរាជ​រាជរដ្ឋាភិ​បាល​ លោកអភិសន្ដិបណ្ឌិត​ ,លោកនាយឧត្ដម​សេនី​យ៍​ អគ្គស្ន​ង​ការ​នគរបាល​ជាតិ​  និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឃាត់ក្មេងទំនើងបង្ហោះម៉ូតូបាន​ ០៣នាក់ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញ​ នៅចំណុចផ្លូវលេខ​៤៦ ផ្លូវឡេីងទៅឧទ្យានជាតិ​ ព្រះសុរាម្រិត​ កុសុមៈ​គិរីរម្យ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ក្មេងទំនើងបង្ហោះម៉ូតូបាន​ ០៣នាក់នេះរួមមាន៖(១)ឈ្មោះ ហន វិរៈ ភេទប្រុស អាយុ១៣ ឆ្នាំ​ អនីតិជន​  រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល​ (២)​ឈ្មោះ ផេង រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ​ អនីតិជន​ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង​ (៣)ឈ្មោះ ស្រូយ កំណប់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច​ ។

ចំណែក​ម៉ូតូ០៣គ្រឿង​ ដែល​កម្លាំង​ជំនាញ​ចាប់​យកពី​ក្រុមក្មេងទំនេីងនោះ​ មានដូចខាងក្រោម៖
– ម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីម សេ125  ពណ៌ខ្មៅ ស៊េរីឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1X.1399
– ម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G.8317
– ម៉ូតូ01គ្រឿងម៉ាក និក ពណ៌ស ស៊េរីឆ្នាំ2019 ឡើងតែមឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.9789។

...

បច្ចុប្បន្ន​ក្រោយអនុវត្ដតាមគោលការណ៍​ច្បាប់​ ក្មេងទំនេីង​០២​នាក់ជាអនីតិជន​ បានអនុវត្ដ​សិទ្ធិ​អប់រំ​ប្រគល់ជូន​អាណា​ព្យាបាល​ដេីម្បី​ធានាទទួលយកទៅអប់រំបន្ដ​ រីឯ​ក្មេងទំនេីង​០១នាក់ជានីតិជន​ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ​ ចាត់ការ​តាមនីតិវិធី​បន្ដ​៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print