ចិនច្រានចោលព័ត៌មានថា ​បានលក់សាច់មនុស្សទៅកាន់អាហ្វ្រិក

ចែករំលែក៖

សារព័ត៌មាន Independent បានផ្សាយថា អគ្គករដ្ឋទូតចិនប្រចាំនៅក្នុងប្រទេស Zambia បានច្រានចោលពាក្យចចាមអារ៉ាមថា ចិនបានវិចខ្ជប់សាច់មនុស្សនាំទៅលក់នៅទ្វីបអាហ្វ្រិក។

...

ភាគីចិនបានច្រានចោលយ៉ាងដាក់អហ័ង្ការក្រោយពាក្យចចាមអារ៉ាមបានគ្របដណ្តប់ពេញតំបន់អាហ្វ្រិក។ ចំណុចដែលគួរឲ្យចាប់អារម្ភនោះគឺអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក បានផ្សព្វផ្សាយតៗគ្នាស្តីពីការនាំសាច់មនុស្សចូលពីប្រទេសចិននៅអាហ្វ្រិក។

បណ្តាញព័ត៌មាន Msanzi live និង Daily post របស់អាហ្វ្រិកខាងត្បូងបានធ្វើការវិភាគថា ការដែលចិននាំសាច់មនុស្សទៅក្រៅប្រទេសនោះដោយសារតែចំនួនពលរដ្ឋនៅក្នុងប្រទេសនេះច្រើន ហើយអ្នកស្លាប់គ្មានដីគប់។

ជាមួយនិងព័ត៌មានខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ប្រទេសចិន។ ទាំងនោះហើយបានធ្វើឲ្យរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសហ្សាមបៀ លោក Yang Youming បានចេញមុខការពារនឹងបញ្ចប់នៅពាក្យចចាមអារ៉ាមទាំងនោះ។

នៅទ្វីអាហ្វ្រីក ចិនបានវិនិយោគជាច្រើននៅទីនោះ ហើយពាក្យចចាមអារ៉ាមទាំងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសចិន។ រដ្ឋាភិបាលចិនបានប្រកាសថានឹងបើកការស៊ើបអង្គេតខាងលើថា តើមានការលូកដៃពីក្រៅដែរឬទេនៅក្នុងហេតុការខាងលើ។ រដ្ឋាភិបាលចិននឹងចេញសេចក្តីសម្រេចស្តីពីហេតុការខាងលើនៅពេលដ៏ខ្លីខាងមុខ ៕

image001

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print