ឥទ្ធិពលគ្រឿងញៀនធ្វេីឱ្យបុរសម្នាក់យកចម្ពាមកៅស៊ូបាញ់ហាងចិនបែកកញ្ចក់ទ្វាររងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារតែឥទ្ធិពលគ្រឿងញៀនធ្វេីឱ្យបុរសម្នាក់វង្វេងស្មារតី​ ដើរអុកឡុកតាមផ្លូវ បង្កអសន្តិសុខក្នុងមូលដ្ឋាន និងយកចម្ពាមកៅស៊ូដាក់ដុំថ្ម បាញ់កញ្ចក់ហាងចិនមួយកន្លែង នៅតាមផ្លូវជាតិលេខ៤ ក្រោមស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យបែកខ្ទេច ផ្អើលអាជ្ញាធរ សមត្ថកិច្ចតាមចាប់ឃាត់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។

បុរសខាងលើ កន្លងមកជាកម្មករលើកបន្លែ អីវ៉ាន់ តែប្រើប្រាស់គ្រឿងញៀនដល់កម្រិត រហូតដល់វង្វេងស្មារតី​ (បែក) ដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ជននេះប្រដាប់ដោយចម្ពាមកៅស៊ូ ដុំថ្ម បាញ់ទៅលើកញ្ចក់ទ្វារហាងចិននៅចំណុចខាងលើបណ្តាលឱ្យបែកខ្ទេច ។

ដោយបង្កភ័យខ្លាច ជនបែកថ្នាំខាងលើ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច ចាប់ឃាត់ខ្លួន ហើយស្នើសុំខាងមន្ទីរសង្គមកិច្ចដើម្បីយកទៅសំចត ៕

ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print