អន្តរជាតិ ៖ រសៀលថ្ងៃទី ១៩ខែមិថុនា លោកLiQiangនាយករដ្ឋមន្រ្តីចិនបានជួបពិភាក្សាជាមួយព្រះចៅSultan Ibrahim ibni Almarhum Sultan Iskandarប្រមុខដឹកនាំកំពូលនៃប្រទេសម៉ាឡេស៊ីនៅព្រះបរមរាជវាំងរបស់ម៉ាឡេស៊ី។
គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ ជាបថម លោកLiQiangបានពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលរបស់លោកXiJinpingប្រធានរដ្ឋចិនថ្វាយចំពោះព្រះចៅIbrahim។លោកLiQiangបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនៅម៉ាឡេស៊ីលើកនេះមានគោលបំណងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងម៉ាឡេស៊ីឱ្យទទួលការអភិវឌ្ឍថែមមួយកម្រិតទៀត។ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីម៉ាឡេស៊ី ដើម្បីធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវការកសាងទំនុកចិត្តគ្នាខាងនយោបាយ រក្សាភាពជិតស្និទ្ធនៃការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឥតឈប់ឈរ ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ព្រះចៅIbrahimបានមានព្រះបន្ទូលថា ភាគីម៉ាឡេស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងម៉ាឡេស៊ីនិងចិន ហើយម៉ាឡេស៊ីរីករាយរួមជាមួយភាគីចិន ចាត់ទុកខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា អប់រំនិងទេសចរណ៍ជាដើម ក្នុងន័យជំរុញទំនាក់ទំនងរវាងម៉ាឡេស៊ីនិងចិនឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕