បេីករ៉ឺម៉កដឹកប្រពន្ធដេីរទិញប្រេងត្រូវជនសង្ស័យឆក់កាបូបអស់លុយជាង២លានរៀល

ចែករំលែក៖

ភ្នំពេញ៖​ ប្តីប្រពន្ធមួយគូបេីកបររ៉ឺម៉កដឹកគ្នាដេីរទិញប្រងម៉ាស៉ីនចាស់ៗតាមជាងជួសជុលឬតាមផ្ទះស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វេីសកម្មភាពួឆក់យកកាបូបលុយដែលស្ត្រីជាប្រពន្ធស្ពាយបានសម្រេចបណ្តាលឱ្យស្ត្រីរងគ្រោះធ្លាក់ពីលេីរ៉ឺម៉ករងរបួសដៃម្ខាងចំណែកជនសង្ស័យយកកាបូបលុយគេចខ្លួនបាត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅផ្លូវបេតុងក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា​ ពួកគាត់ពីរនាក់ប្តីប្រពន្ធប្រកបរបរដេីរទិញប្រេងម៉ាស៉ីនម៉ូតូឡានចាស់ៗ​តាមផ្ទះនិងតាមកន្លែងយានដ្ឋានជួសជុលផ្សេងៗ​ជារៀងរាល់ថ្ងៃ​ ។ លុះមកដល់ថ្ងៃកេីតហេតុខណៈពួកគាត់ធ្វេីដំណេីរតាមរ៉ឺម៉កមួយគ្រឿងដេីម្បីដេីរទិញប្រេងចាស់ៗ ពេលមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខមកអែបក្បែររ៉ឺម៉កគាត់ រួចធ្វេីសកម្មភាពឆក់យកកាបួបស្ពាយពីគាត់ដែលអង្គុយលេីរ៉ឺម៉កខាងក្រោយប្តីបានសម្រេចបណ្តាលឱ្យដាច់ខ្សែកាបូបធ្លាក់គាត់ពីលេីរ៉ឺម៉ករងរបួសដៃឆ្វេង​ ចំណែកជនសង្ស័យយកកាបូបលុយគេចខ្លួនបាត់។

ជនរងគ្រោះបានបញ្ជាក់ថា​ ក្នុងកាបូបមានលុយជិត២លានរៀលនិងអត្តសញ្ញាណប័ណ្ណរួមទាំងឯកសារមួយចំនួនទៀត។

ក្រោយកេីតហេតុជនរងគ្រោះបានដឹកគ្នាទៅមន្ទីរពេទ្យដេីម្បីព្យាបាលរបួសសិនចាំទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕ដោយ៖សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print