បែលហ្ស៊ីនៅមានសង្ឃឹមឡើងវគ្គ១៦ក្រុម ក្រោយឈ្នះរ៉ូម៉ានី

ចែករំលែក៖

ខ្សែបម្រើ និងជាប្រធានក្រុម Kevin De Bruyne បានរកគ្រាប់បាល់១គ្រាប់ជាលើកដំបូងក្នុងការប្រកួត Euro 2024 ដើម្បីជួយក្រុមបែលហ្ស៊ិកយកឈ្នះលើរ៉ូម៉ានីនៅទីក្រុង Cologne ក្នុងលទ្ធផល២ទល់០ ដើម្បីបន្តក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រជែងកៅអីវគ្គ១៦ក្រុម។

បែលហ្ស៊ិកស្ថិតនៅក្រោមសម្ពាធក្នុងពូល E បន្ទាប់ពីចាញ់ការប្រកួតបើកឆាករបស់ពួកគេក្រោមថ្វីជើងស្លូវ៉ាគី ប៉ុន្តែបានឆ្លើយតបជាមួយនឹងការបង្ហាញទម្រង់វាយលុកដ៏ល្អដើម្បីប្រជែងក្នុងក្រុមដែលមាន៣ពិន្ទុក្នុងដៃដូចគ្នា។

គ្រាប់បាល់បើកឆាករបស់ Youri Tielemans បានធ្វើឱ្យពួកគេនាំមុខក្រោយរយៈពេល៧៣វិនាទី ដោយកំណត់វេទិកាសម្រាប់ប្រទេសបែលហ្សិកដើម្បីបង្កើតឱកាសជាច្រើនក្នុងការប្រកួតជម្រុះនេះ។ បែលហ្ស៊ិកនៅតែបន្តដាក់សម្ពាធលើរូម៉ានី ដោយកីឡាករ Romelu Lukaku នៅតែមានឱកាស ស៊ុតបាល់បញ្ចូលទី ប៉ុន្តែត្រូវបានច្រានចោលដោយអាជ្ញាកណ្តាលវីដេអូ (VAR) ក្នុងការប្រកួត នៅពេលដែលគាត់ត្រូវបានវិនិច្ឆ័យថា ជាបាល់ offside ពីការបញ្ជូនដ៏ល្អឥតខ្ចោះរបស់ De Bruyne ។

បែលហ្ស៊ិក និង De Bruyne មិនត្រូវបដិសេធឡើយ ហើយខ្សែបម្រើរបស់ Manchester City រូបនេះបានធ្វើឱ្យការប្រកួតកាន់តែមានសុវត្ថិភាព នៅពេលដែលគាត់បានរកគ្រាប់បាល់១គ្រាប់ទៀតដែលជាគ្រាប់ទី២នៃការប្រកួតនេះ នៅនាទីទី៧៩ដែលធ្វើឱ្យក្រុមទាំង៤ក្នុងពូល E មាន៣ពិន្ទុដូចគ្នា។

បែលហ្ស៊ិកបានដាក់សម្ពាធលើខ្លួនឯងដោយការធ្លាក់ក្រោមការបរាជ័យជាមួយស្លូវ៉ាគី ប៉ុន្តែបានឆ្លើយតបយ៉ាងគួរឱ្យចាប់អារម្មណ៍នៅក្នុងការជួបគ្នាជាមួយរ៉ូម៉ានី និងចាំបាច់ត្រូវការឈ្នះក្នុងការជួបគ្នាប្រកួតវគ្គជម្រុះតាមពូលចុងក្រោយនៅថ្ងៃពុធ ទី២៦ មិថុនានៅពេលដែលពួកគេប៉ះអ៊ុយក្រែនដែលសុទ្ធតែត្រូវការឈ្នះដូចគ្នា។

...

ចំណែកក្រុមរ៉ូម៉ានីក៏មាន៣ពិន្ទុនៅក្នុងដៃដែរ ក្រោយពីឈ្នះអ៊ុយក្រែនកាលពីប្រកួតបើកឆាក។ រ៉ូម៉ានីត្រូវការឈ្នះដែរនៅពេលដែលពួកគេត្រូវប៉ះស្លូវ៉ាគីដែលសុទ្ធតែមាន៣ពិន្ទុដូចគ្នា និងត្រូវការឈ្នះដូចគ្នានៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print