នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ និងការបញ្ចេញមតិលើប្រព័ន្ធបណ្ដាញសង្គម ជៀសវាងនូវអំពើណា ដែលមានផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តបតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវអំពី ករណីគណនី TikTok ឈ្មោះ Srey Pol 952 និងបានកោះអញ្ជើញម្ចាស់គណនីមកធ្វើការសាកសួរ ពាក់ព័ន្ធការផលិតវីដេអូមានលក្ខណៈដូចជាភ័យស្លន់ស្លោ រួមជាមួយសម្លេងផ្ទុះអាវុធ មានរយៈពេល ១០វិនាទី នៅក្នុងកំឡុងឆ្នាំ​២០២៣ ប៉ុន្តែលុះដល់ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២៤​ វេលាម៉ោង​ ០៧:៤៦នាទីព្រឹក​ ស្រាប់តែខ្លួនបានឃេីញគណនី​ Tik Tok របស់ខ្លួន លោតរំលឹកវីដេអូចាស់ដែលបានបង្ហោះខាងលេីម្តងទៀត​ ពេលនោះ​ ខ្លួនក៏បានបង្ហោះលេងសារជាថ្មី​ ដែលមានអ្នកចូលមេីលសរុប​ ៨១៣.៣​ ពាន់​ មានអ្នកចូល​ Like ២៧​ពាន់​ អ្នក​Comment ២៩០នាក់​ អ្នកចែករំលែក​ Share ៣១០នាក់​ និងអ្នក​ Copy ១,៤៨៧នាក់​។

ម្ចាស់គណនីខាងលើ បានសារភាពថាខ្លួនផលិតវីដេអូឡើងក្នុងចេតនាលេងកំសាន្ដ ដើម្បីទាក់ទាញការចូលមើល និងទទួលបានការ Like ច្រើន ដោយពុំបានគិតថាទង្វើនេះអាចបណ្ដាឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនោះទេ។ បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំ ម្ចាស់គណនីបានដឹងអំពីកំហុសរបស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណៈ។

...

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដែអូ និងការបញ្ចេញមតិលើប្រព័ន្ធបណ្ដាញសង្គម ជៀសវាងនូវអំពើណា ដែលមានផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print