កម្ពុជានឹងរៀបចំពិធីសម្ពោធ «ទីតាំង» ដាក់ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជាបានឲ្យដឹងថា នឹងមានពិធីសម្ពោធទីតាំងដាក់ ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ នាពេលខាងមុខនេះ។

ជាការជូនដំណឹង ក្នុងពេលដែល លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ ទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ដោយក្រសួងបញ្ជាក់ថា «ដើម្បីត្រៀមដាក់សម្ពោធផ្លូវការ ថ្ងៃខាងមុខ»។

ក្រសួងសាធារណការបានរម្លឹកថា ៖ កាលពីថ្ងៃទី២៨ ខែឧសភា នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី Xi Jinping» ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជា។ បើតាមក្រសួងថា មហាវិថី Xi Jinping ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងជា ៤៧គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់ នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

បើតាម លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ថា ការដាក់ឈ្មោះផ្លូវនេះបង្ហាញពីការដឹងគុណចំពោះទឹកចិត្តសប្បុរសធម៌ ដែលចិនបានជួយកសាងផ្លូវនៅកម្ពុជា និងជាការផ្តល់តម្លៃដល់ឥស្សរជនជាន់ខ្ពស់កំពូលរបស់ចិន។ លោកស្រីចាត់ទុកថា នេះគឺជាភាពល្អប្រសើរមួយ សម្រាប់ប្រជាជាតិ ទាំងពីរ។

សង្គមស៊ីវិល និងអ្នកតាមដានសង្គម នៅកម្ពុជាបានប្រាប់ដែរថា នេះគឺជាមោទនភាព ដែលបានបង្ហាញពីចំណងទាក់ទងមេត្រីភាព កាន់តែរឹងមាំ រវាងកម្ពុជានិងចិន។

យ៉ាងណាមិញ ក្រសួងសាធារណការនិងដឹកជញ្ជូនពុំបានបញ្ជាក់លម្អិតថា ផ្លាកឈ្មោះផ្លូវមហាវិថី Xi Jinping នឹងត្រូវដាក់ត្រង់ចំណុចណាមួយ ហើយរៀបចំពិធីទីតាំងនេះ នៅថ្ងៃណា នោះដែរ។
សូមបញ្ជាក់ថា ៖ មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការ លួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានកសាងទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋប្រមានិតចិនតាំងពីជំនួបដំបូង ដែលចំណុចនោះ គឺជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អ ហើយវាមិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវ ដោយព្រះបរមរតនកោដ្ឋ ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ។ កម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ ដែលនេះជាចំណុចដែលត្រូវចងចាំ ដែលមានន័យថា ព្រះអង្គបានចាប់យកចំណុចគន្លឹះ ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយភាពប្រាកដប្រជាបានកើតឡើង។ បន្ទាប់ពីទំនាក់ទំនងព្រះបរមរតនកោដ្ឋ គឺនៅមានព្រះរាជបុត្ររបស់ព្រះអង្គដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន រួមទាំងរូបសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បច្ចុប្បន្នជាប្រធា នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ទាល់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអនុវត្តនយោបាយចិនតែមួយ និងបន្តនៅក្នុងទំនាក់ទំនងដ៏ល្អបន្ថែមទៀត ដែលជាទំនាក់ទំនងដែកថែបគ្មានអ្នកណាមកបំបែកបានឡើយ។ សំឡេង « មិត្តភាពដែបថែប» គឺនៅត្រង់ ការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើ ទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុងជ្រោយ ។ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយប្រទេសដទៃ ក៏ប៉ុន្តែនៅទីនេះប្រធានាធិបតី ស៊ី ជីនពីង បានបន្ថែម ពាក្យគឺមិត្តដែកថែប គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែកម្ពុជាមិនបាន ដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួង លោមរបស់អ្នកណាទាំងអស់ ព្រោះកម្ពុជាត្រូវគោរពដោយមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print