ខេត្តតាកែវ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពរំលោភកូនស្រីចុងរហូតមានផ្ទៃពោះ៨ខែទេីបបែកធ្លាយរឿងហេតុត្រូវបានកម្លាំង ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ឃាត់ខ្លួន នៅវេលាម៉ោង០៧និង៣០នាទីព្រឹក
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
ជនសង្ស័យឈ្មោះ ទួន តេ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវជាឪពុកចុង ជនរងគ្រោះ អាយុ ១៥ឆ្នាំ ។
តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា កាលពីឆ្នាំ២០២៣ មិនចាំថ្ងៃខែឡើយ វេលាប្រហែលម៉ោង ៣ទៅ៤ទៀបភ្លឺ ជនសង្ស័យឈ្មោះ ទួន តេ (ត្រូវជាឪពុកចុង) បានធ្វើសម្មភាពរំលោភសេពសន្ថវៈខ្លួនបានសម្រេចជាញឹកញាប់ចាប់តាំងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ បណ្តាលឱ្យជនរងគ្រោះ មានផ្ទៃពោះ ០៨ខែ ដោយជនសង្ស័យគំរាមមិនឱ្យប្រាប់អ្នកណាឡើយ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន តេ ចំណុចភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ