ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ១ របស់គណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់គំរូ នៃគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង (RBWRU) នៅសណ្ឋាគារ KM ទីរួមខេត្តពោធិ៍សាត់ ។
...
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ គឺដើម្បីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គណៈកម្មាធិការខេត្តគ្រប់គ្រងអាងស្ទឹងពោធិ៍សាត់ និងលេខាធិការដ្ឋានធ្វើជាអាងស្ទឹងគំរូ នៅក្នុងក្របខណ្ឌនៃគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង ព្រមទាំងចែករំលែកនូវតួនាទី ភារកិច្ច រួមទាំងផែនការសកម្មភាពរបស់គណៈកម្មាធិការ ដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងអាងស្ទឹងនេះ ៕
ដោយ៖ សុវណ្ណារ៉ា
...