គ្រាប់មីនតោន១គ្រាប់បានផ្ទុះបណ្តាលឱ្យបុរសអាយុ ៤២ឆ្នាំម្នាក់រងរបួសធ្ងន់ពេលកំពុងភ្ជួរដី

ចែករំលែក៖

ខេត្តព្រះវិហារ÷ គ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យបុរសអាយុ៤២ឆ្នាំម្នាក់រងរបួសធ្ងន់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដី ប៉ុន្តែបានបើកកិនគ្រាប់មីននោះក្នុងហេតុការណ៍មួយកើតឡើង នៅខេត្តព្រះវិហារ។

សមត្ថកិច្ចឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់មីននេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះមានឈ្មោះ អុល ស៊ីម បានរងរបួសបែក ក្បាលជង្គង់ និងរបួសតាមដងខ្លួន ខណៈដែលកំពុងតែបើកត្រាក់ទ័រភ្ជួរដី តែបែរជាទៅកិនគ្រាប់មីននិងបណ្តាលឱ្យផ្ទុះបែបនេះតែម្តង ។

យោងតាមទិន្នន័យរបស់អាជ្ញាធរមីនក្នុងរយៈពេល៣០ ឆ្នាំ កន្លងមក នេះ ប្រជាជនរងគ្រោះ ដោយសារគ្រាប់មីន មានសារុបចំនួន៦ម៉ឺន៥ពាន់និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់៨១៨នាក់។

ខេត្តព្រះវិហារគឺជាខេត្តជាប់ព្រំដែនមួយ ដែលនៅក្នុងអតីតកាលសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត៣០ឆ្នាំបានបន្សល់ទុកនូវគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពាសពេញដី ។ ខេត្តព្រះវិហារនិងខេត្ត៦ដទៃទៀតរួមមានខេត្ដកោះកុង,ខេត្ដពោធិ៍សាត់,ខេត្ដបាត់ដំបង,ខេត្ដប៉ៃលិន,ខេត្ដបន្ទាយមានជ័យ និងខេត្ដឧត្តរមានជ័យគឺជាខេត្តចុងក្រោយដែលមិនទាន់ បានប្រកាសជាខេត្តអស់មីននៅឡើយទេ។

...

កម្ពុជាគ្រោងនឹងប្រកាសជាប្រទេសដែលអស់គ្រាប់មីនសេសសល់ក្នុងដីទាំងស្រុង ក្នុងឆ្នាំ ២០២៥៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print