អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថាក្នុងរយៈ ពេល ៥ខែ ឆ្នាំ២០២៤នេះកម្ពុជានាំចូលទំនិញពីថៃ កើនឡើង៩,៦៤%

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលទំនិញពីប្រទេសថៃមានតម្លៃចំនួន ១,៣៤២ លានដុល្លារ កើន ឡើង ៩,៦៤ ភាគរយ ខណៈដែលប្រទេសកម្ពុជា បាននាំចេញទំនិញទៅប្រទេសថៃវិញ មានតម្លៃសរុប ៣៩១ លានដុល្លារ ធ្លាក់ចុះ ១៨,៤៣ ភាគរយ។

របាយការណ៍ខាងលើបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឈានដល់ ១,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៤ កើនឡើង ១,៧៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថៃគឺជាប្រទេសដៃគូពាណិជ្ជកម្មធំទីពីររបស់កម្ពុជា ជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ៣,៧១ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ១៧ ភាគរយពី ៤,៤៧ ពាន់លានដុល្លារ ដែលបានកត់ត្រាក្នុងឆ្នាំ២០២២។

អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ នឹងកាន់តែមានភាពប្រសើរឡើង ជាងនេះ ខណៈដែលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសថៃ មកប្រទេសកម្ពុជា នាពេលខាងមុខនេះ នឹងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៤ បានឲ្យដឹងថា លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៧ ខែមិថុនាខាងមុខនេះ តបតាមការអញ្ជើញរបស់លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

...

នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនង ព្រមទាំងរិះរកវិធីសាស្រ្តពង្រីកកិច្ចសហប្រតិបត្តិការ បន្ទាប់ពីប្រទេសទាំងពីរ បានតម្លើងកម្រិតនៃទំនាក់ ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផល ប្រយោជន៍ និងកង្វល់រួមគ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print