សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ សំខាន់ៗ ចំនួន ៤ ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល នារាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានផ្តល់អនុសាសន៍ សំខាន់ៗ ចំនួន ៤ ៖

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ, សម្តេចធិបតី ផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាង ក្រោម៖

ទី១.សម្តេចធិបតី លើកទឹកចិត្តឱ្យ បណ្តាញសាកលវិទ្យាល័យសាយបរំកម្ពុជា និងវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋ- កិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និង សាកលភាវូបនីយកម្ម។

ទី២. សម្តេចធិបតី ស្នើឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងរដ្ឋ និងឯកជន, ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបរិវត្តកម្មឌីជីថលនៅ កម្ពុជា។

ទី៣.សម្តេចធិបតី ជំរុញ និងលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរ- ជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សន- កិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលចំណេះដឹងថ្មីៗ, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការ សិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៤.សម្តេចធិបតី លើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយ វិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជា ប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print