ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៤នាក់ (ស្រី ០នាក់), រងរបួសសរុប ៦៩នាក់ (ស្រី ៥៦នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ២នាក់) រងរបួសស្រាល ៦៣នាក់ (ស្រី ៥៤នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៦នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, ធ្ងន់ ៣នាក់, ស្រាល ៦៣នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ៤លើក (ស្លាប់ ២នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕
ដោយ ៖ សិលា
...