កូនប្រុសពៅ ! សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលមេដាយមាសពីរ (មេដាយមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដាយមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស)

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរកូនប្រុសពៅ ដែលបានទទួលមេដៃមាសពីរ (មេដៃមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដៃមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស) ក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ អបអរសាទរកូនប្រុសពៅ HUN PICH MONYRITHY SETH  ទទួលមេដៃមាសពីរ (មេដៃមាសមួយសម្រាប់វិញ្ញាសាគណិតវិទ្យា និងមេដៃមាសមួយទៀតសម្រាប់វិញ្ញាសាភាសាអង់គ្លេស) ។
សូមបញ្ជាក់ថា ៖ កន្លងទៅ កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុ ៦ឆ្នាំបានទទួលចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡងសរុប ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងឆាណែលតេឡេក្រាមដូច្នេះថា៖ «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»។
គូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ពេជ ចន្ទមុន្នី កាលពីឆ្នាំ២០០៦ ដោយលោកទាំងពីរមានកូនស្រីចំនួន ២នាក់ និងកូនប្រុសម្នាក់ដែលជាកូនពៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលការចាត់តាំងពីព្រះមហាក្សត្រនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print