សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរៀននៅក្នុងថ្នាក់ មិនប្រាកដថា ប្រសើរជាងរៀនតាមអនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបង្កើតឱ្យមានការរៀនអនឡាញ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀននៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែមិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សដែរ ។

សម្តេចបានលើកឡើងបែបនេះក្នុងពិធីសម្ពោធបណ្តាញសាកលវិទ្យាលយ័សាយប៊រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កាលពីម្សិលមុិញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាអនឡាញ ជាមធ្យោបាយល្អមួយសម្រាប់ផ្តល់ការអប់រំដល់សិស្ស ការរៀនតាមអនឡាញ មិនមែនជារឿងថ្មីនោះទេ ការបង្រៀនតាមអនឡាញ ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលនៅក្នុងសម័យបច្ចុប្បន្ន។ សម្តេចធិបតី បានបញ្ជាក់ថា៖ ការធ្វើវានុវត្តន៍ ការប្រើប្រាស់ឧបករណ៍ច្នៃប្រឌិត ធ្វើយ៉ាងណាបង្កលក្ខណៈ ហើយការបង្កើតឱ្យមានការរៀនអនឡាញនេះ ជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ ពិតណាស់អត់បានរៀនៅក្នុងថ្នាក់យើងអង្គុយ ប៉ុន្តែ មិនប្រាកដថារៀនក្នុងថ្នាក់ ប្រសើរជាងរៀនតាមអនឡាញទេ កត្តាកំណត់ក៏អាស្រ័យលើសិស្សមួយដែរ ។

ត្រង់ចំណុចនេះ សម្តេច ក៏បានលើកជាសំណួរថា បើរៀននៅក្នុងថ្នាក់សិស្សមានចំនួន៣០នាក់ ហើយសិស្សមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ ក៏រៀនមិនចេះដែរ។ ប៉ុន្តែ បើសិស្សរៀនតាមអនឡាញ គាត់សង្វាតយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកគ្រូ អ្នកគ្រូ ហើយខិតខំស្រាវជ្រាវមេរៀនបន្ថែមទៀត នឹងធ្វើឱ្យសិស្សដែលសិក្សាតាមអនឡាញ កាន់តែមានចំណេះដឹងទូលំលូលាយ ។ ការអង្គុយសិក្សានៅក្នុងថ្នាក់ ឬតាមអនឡាញ គឺស្រដៀងគ្នា ប៉ុន្តែ ចំណុចនេះមានការវិវត្តទៅមុខបន្តទៀត ដូច្នេះ ដើម្បីឱ្យធានាបែបនេះត្រូវការការច្នៃប្រឌិត ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការបើកបង្រៀនតាមអនឡាញ គឺដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ពីព្រោះការបណ្តុះបណ្តាលសម័យបច្ចុប្បន្ននេះ ត្រូវការភាពបត់បែន ហើយការបណ្តុះបណ្តាលសម័យថ្មីនេះ មិនត្រូវការអង្គុយនៅក្នុងរៀន និងចាំបាច់កំណត់ម៉ោងសិក្សានោះទេ។ សម្រាប់នៅកម្ពុជា ការបើកបង្រៀននៅតាមអនឡាញ បានធ្វើឡើងកាន់តែច្រើននៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវវីដ១៩៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print