សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ព័ត៌មានមិនពិត (Fake News)

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ ព័ត៌មានមិនពិត (Fake News)។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា​ បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាពដូចភ្ជាប់មកជាមួយនេះ ដែលមានរូប ប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំអោយចុះឈ្មោះចូលតាមតំណ (link) ថានឹង ទទួលបានប្រាក់រង្វាន់ $500 ។ នេះជាព័ត៌មានមិនពិត (fake news)។

កុំចុចចូល (link) នោះដាច់ខាត។ ជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់បងប្អូន ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើនទម្លាក់អោយបងប្អូន ទទួលដែលនឹកស្មានមិនដល់។

...

មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចារណា… មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបាន លុយ $500 ងាយៗដូចនេះឡើយ។ បងប្អូនត្រូវគិតពិចារណាអោយបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទី កន្លែង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print