ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ ព័ត៌មានមិនពិត (Fake News)។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បងប្អូនមួយចំនួនអាចបានទទួលព័ត៌មានជាមួយរូបភាពដូចភ្ជាប់មកជាមួយនេះ ដែលមានរូប ប្រមុខដឹកនាំកម្ពុជា ជាមួយនឹងខ្លឹមសារណែនាំអោយចុះឈ្មោះចូលតាមតំណ (link) ថានឹង ទទួលបានប្រាក់រង្វាន់ $500 ។ នេះជាព័ត៌មានមិនពិត (fake news)។
កុំចុចចូល (link) នោះដាច់ខាត។ ជនទុច្ចរិតអាចមានឱកាសលួច (hack) យកអត្តសញ្ញាណ (ឈ្មោះ អាយុ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និងលេខកុងធនាគារជាដើម…(Identity) និង Telegram Account របស់បងប្អូន ហើយបង្កើតបញ្ហាគ្រោះថ្នាក់ជាច្រើនទម្លាក់អោយបងប្អូន ទទួលដែលនឹកស្មានមិនដល់។
មុននឹងជឿលើអ្វីមួយ ត្រូវគិតពិចារណា… មិនមែននៅសុខៗ គ្រាន់តែចូលទៅចុះឈ្មោះទទួលបាន លុយ $500 ងាយៗដូចនេះឡើយ។ បងប្អូនត្រូវគិតពិចារណាអោយបានហ្មត់ចត់បំផុត ថាគួរជឿ ឬអត់? ព្រោះសព្វថ្ងៃនេះ ជនទុច្ចរិតកំពុងបំពុលសង្គមជាមួយ fake news ជាច្រើនស្ទើរគ្រប់ទី កន្លែង៕ដោយ៖តារា