នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យ ស្តីពី ការកែសម្រួលមហាវិទ្យាល័យបញ្ជាការសេនាធិការ ទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ ចំណុះអគ្គបញ្ជាការដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី

ការកែសម្រួលមហាចព្យាល័យបញ្ជាការសេនាធិការ ទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ ចំណុះអគ្គបញ្ជាការដ្ឋាន
សម្រេច ៖
មាត្រា១.-ត្រូវបានកែសម្រួលមហាវិទ្យាល័យបញ្ជាការសេនាធិការ ទៅជាវិទ្យាស្ថានបញ្ជាការសេនាធិការ ចំណុះ អគ្គបញ្ជាការដ្ឋាន សរសេរអក្សរកាត់ វ.ប.ស។

មាត្រា២-វិទ្យាស្ថានបញ្ជាការសេនាធិការ មានតួនាទីធ្វើការងារបណ្តុះបណ្តាល និងបំប៉ននាយទាហាន សេនាធិការ នៃកងយោធពលខេមរភូមិន្ទ និងមានភារកិច្ចដូចខាងក្រោម៖
– សិក្សាស្រាវជ្រាវ ចងក្រងឯកសារជំនាញពាក់ព័ន្ធនឹងការហ្វឹកហ្វឺន បណ្តុះបណ្តាលនាយទាហាន ស្របតាមតួនាទីភារកិច្ច ការងារសេនាធិការ នៃកងយោធពលខេមរភូមិន្ទ។
– កសាង និងពង្រឹងហេដ្ឋារចនាសម្ពន្ធ និងសម្ភារៈគ្រឿងបំពាក់ បម្រើការងារគ្រប់វិស័យរបស់
– សហការជាមួយក្រសួង ស្ថាប័ន និងកងឯកភាពពាក់ព័ន្ធ ក្នុងការរៀបចំសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់មុខវិជ្ជាជំនាញ នៃវគ្គបណ្តុះបណ្តាល និងវគ្គបំប៉ន តាមសេចក្តីត្រូវការចាំបាច់ នៃកម្មវិធីសិក្សារបស់វិទ្យាស្ថាន។
– អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់លើប្រគល់ឱ្យ។

មាត្រា៣.-វិទ្យាស្ថានបញ្ជាការសេនាធិការ អគ្គបញ្ជាការដ្ឋានដឹកនាំដោយនាយក ០១ (មួយ)រូប និងអមដោយ នាយករងមួយចំនួនជាជំនួយការ តាមការចាំបាច់។
តួនាទី ភារកិច្ច រចនាសម្ពន្ធ និងក្របខ័ណ្ឌចាត់តាំងលម្អិត របស់វិទ្យាស្ថានបញ្ជាការសេនាធិការ អាស្រ័យដោយក្រសួងការពារជាតិកំណត់។

មាត្រា៤.-បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៥-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print