បើកម៉ូតូដេញចោរលួចម៉ូតូដួលខ្លួនឯងបណ្តាលឲ្យបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ឃើញជនសង្ស័យលួចម៉ូតូមិត្តភក្តិ ជិះរត់គេចខ្លួន បើកម៉ូតូដេញតាមបណ្តាលឲ្យដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯជនសង្ស័យជិះម៉ូតូគេចខ្លួនទៅបាត់។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងអង្គតាមិញ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តុញ ឆេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនឹងមិត្តភក្តិ មានគ្នា៣នាក់ ទើបវិលត្រឡប់មកពីហូបអីវិញ ចូលដល់បន្ទប់ជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ឃើញជនសង្ស័យ២នាក់ កាច់សោកកម៉ូតូហុងដាឌ្រីម សេរី២០១៥ មួយគ្រឿង របស់មិត្តភក្តិ ដែលចតទុកនៅមុខបន្ទប់ជួល ផ្អើលឆោឡោ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HU-0904 ឌុបគ្នាជិះដេញតាម បណ្តោយផ្លូវអង្គតាមិញ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ តាមទាន់ ម្នាក់ជិះខាងក្រោយលោតចុះ ដេញវាយ ប្រតាយប្រតបគ្នាជាមួយជនសង្ស័យមួយប្រ៉ាវ លុះដល់ពេលជនសង្ស័យ បន្តជិះរត់គេច ជនរងគ្រោះជិះម៉ូតូស្កុបពីតែម្នាក់ឯង ដេញតាមស្រែកពីក្រោយ ស្រាប់តែដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកជនសង្ស័យជិះម៉ូតូដែលលួចបានគេចទៅបាត់ដោយសុវត្តិភាព ។

...

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យ ស្រាវជ្រាវ ធ្វើកោសល្យវិច័យរួចប្រគល់សពជូនក្រុមគ្រួសារ ដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញាដែលលួចម៉ូតូយកមកផ្តន្ទាទោសទៅតាមនីតិវិធី ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print